ពលរដ្ឋបង្ហាញមោទនភាពដែលប្រាសាទព្រះវិហារ ចុះបញ្ជីបេតិកភណ្ឌពិភពលោកកាលពី១៤ឆ្នាំមុន

2022/07/07 09:58:26 pm        1.2 K

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ ចំថ្ងៃខួប១៤ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការUNESCO នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ បណ្តាពលរដ្ឋខ្មែរគ្រប់​មជ្ឈដ្ឋាន​បង្ហាញការចងចាំជានិច្ច និង​មាន​មោទនភាព​ចំពោះប្រមុខថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលកាលនោះ បានខិតខំរៀបចំស្នើដាក់ប្រាសាទព្រះវិហារ​ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក​ស្ថានភាពមួយ​ក្នុង​ស្ថានភាព​តានតឹង​បំផុតទទួលបានជោគជ័យ។

ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៧ខែកក្កដានេះថា ការដាក់ប្រាសាទព្រះវិហារ​ចូលក្នុងបញ្ជី​សម្បតិ្ត​បេតិកភណ្ឌវប្បធម៌រូបីយ​នៃមនុស្សជាតិ​ របស់អង្គការUNESCO នោះ គឺពិតជាមាន​តម្លៃខ្លាំងណាស់សម្រាប់ជាតិខ្មែរទាំងមូល ​ជាពិសេសការ​នាំ​កេរ្តិ៍ឈ្មោះ​កិត្តិយស​កម្ពុជា​ទៅ​លើពិភពលោក ធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជា ​និងការទាក់ទាញទេសចរ មនុស្សជាតិ​លើពិភពលោកមកទស្សនាកម្ពុជា​ ជាពិសេសប្រាសាទព្រះវិហារ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា នៅថ្ងៃនេះ​ក្រសួងទេសចរណ៍ ក៏សូម​បង្ហាញពីមោទនភាពរាជរដ្ឋាភិបាលដាក់ប្រាសាទ​ព្រះវិហារចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក ​ខណៈចាប់ពីថ្ងៃចុះបញ្ជីនោះមក​ រាជរដ្ឋាភិបាលកម្ពុជា ​បាន​ខិតខំប្រឹង​អភិរក្ស អភិវឌ្ឍន៍ផ្លូវទៅកាន់ប្រាសាទព្រះវិហារ ​និងមានការរៀបចំកញ្ចប់ទេសចរណ៍ និងជម្រុញ​ពលរដ្ឋទៅទស្សនាខេត្តព្រះវិហារ ​ខណៈគោលដៅ​ទេសចរណ៍នៅខេត្តព្រះវិហារ​មាន​តំបន់ទេសចរណ៍​ប្រណិតចំនួន ៥កន្លែង​ ក្នុងតំបន់ប្រាសាទព្រះវិហារ​ មានភាពទាក់ទាញខ្លាំងគេ។

បើតាមឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្លែងថា បន្ទាប់ពីរាជរដ្ឋាភិបាល​ប្រកាសបើក​ប្រទេសវិញមក ​ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះប្រាសាទព្រះវិហារបានទទួលភ្ញៀវទៅ​ទស្សនា​ប្រមាណជាង ៦ម៉ឺននាក់ ក្នុងនោះ​ទេសចរអន្តរជាតិ ១០៥៥នាក់ កើនឡើងបើធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០២១ ​ដែលមានត្រឹមប្រមាណ ៥ម៉ឺននាក់។

ឯកឧត្តម បន្តថា ក្នុងរយៈពេល១៤ឆ្នាំអាជ្ញាធរជាតិព្រះវិហារ បានបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុង​ការអភិរក្ស និង​ជុសជុល​ប្រាសាទ ​ដែល​ទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាលផង និង​តាមយន្តការគណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្សប្រាសាទព្រះវិហារ ដែល​មានប្រទេសចិន ​និងឥណ្ឌា ជាសហប្រធាន និងមានប្រទេសចំនួន ៧ទៀតជាសមាជិក​ រួមមាន៖ សហរដ្ឋអាមេរិក​ បារាំង​ ប៊ែលហ្សិក ជប៉ុន កូរ៉េខាងត្បូង ​និងប្រទេសថៃ បានចូលរួមគ្នា​អភិរក្ស​ប្រាសាទព្រះវិហារផងដែរ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm