លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅវត្តរតនៈសុខសាន្ត ទីក្រុងប៉ោយប៉ែត

2022/07/07 10:40:29 pm        634

បន្ទាយមានជ័យ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងពិធីសម្ពោធនោះ លោក ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែង​នូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមនេះ ដែលបានកើត​ឡើង​ពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្ក​លក្ខណៈ​ដល់ការធ្វើបុណ្យបំពេញទានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់​មានអតីតកាល​ដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ ​និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែ​សព្វថ្ងៃតំបន់​អតីតសមរភូមិមួយនេះ ​បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍន៍​គ្រប់​ហេដ្ឋា​រចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។

លោកបណ្ឌិត បានបន្តថា ការរីកចម្រើនលូតលាស់នៃវិស័យ​ព្រះពុទ្ធសាសនាដែលជាសាសនា​របស់​រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើស​លប់​ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ ​និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង​ដោយ​ដៃម្ខាងប្រឹង​ទប់ស្កាត់​សង្គ្រាម ​ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹង​ស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ​ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ​ដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុង​ពេល​សង្គ្រាមបង្ហូរឈាម។

លោក បានបន្ថែមទៀតថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់​ផលក្នុង​មជ្ឈដ្ឋាន​ពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្រផងដែរ ជាពិសេស​ផល​នៃការអប់រំប្រៀនប្រដៅ​ផ្នែកសីលធម៌គុណធម៌ ​និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អ​សម្រាប់​ការអភិវឌ្ឍសង្គមជាតិ។

ពុទ្ធសាសនាបានចូលរួមជាចំណែកមួយយ៉ាងសំខាន់បំផុតនៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំ​បង្រៀន​ប្រៀនប្រដៅដល់ប្រជាពលរដ្ឋគ្រប់វ័យ​ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្ស​ចាប់​តាំង​ក្មេង​តូចៗឱ្យស្គាល់អំពីផលនៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ក្នុង​ការរស់​នៅប្រាស្រ័យទាក់ទងនៅក្នុងសង្គមប្រសើរថ្លៃថ្នូរ​ ដូចសុភាសិតពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។

លោកបន្តថា អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាស​អភិវឌ្ឍន៍​សមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រផ្តល់នូវការអប់រំ​ផ្នែកចិត្តគំនិតឱ្យមានសីលធម៌ គុណធម៌ ​និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង​ផ្នែកទាំងពីរទន្ទឹមគ្នាដើម្បីឈានដល់ការបញ្ចូលជាកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យ​ដល់ថ្នាក់​ឧត្តម​សិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំដែលផ្តល់ផល​ប្រយោជន៍រួមជូនសង្គមជាតិ តាមរយៈការទទួលបាននូវធនធានមនុស្សជាពលរដ្ឋ​ប្រកបដោយ​សមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះ​អត់អោន​យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយគឺជាមូលដ្ឋាន​នៃសន្តិភាព និងភាពសុដុមរមនាក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។

នៅក្នុងពិធីសម្ពោធនេះដែរ លោកបានលើកឡើងទៀតថា ការចូលរួមប្រកបដោយសទ្ធាជ្រះថ្លា​រីករាយ​ពីសំណាក់​សប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃ​ដ៏​ពិសិដ្ឋនៃវប្បធម៌ចែករំលែក ​ដែលជាដួងព្រលឹងរបស់ប្រជាជាតិខ្មែរយើង។ ជាសក្ខីភាពជាក់ស្តែង នៅក្នុង​វិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយ​មានការចូលរួមពីសំណាក់មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន-សហគ្រាស អង្គការ​សង្គមស៊ីវិល សប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បាន​ខិតខំ​ប្រយុទ្ធយកឈ្នះទល់នឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការរួម​សាមគ្គីគ្នាទាំង​កាយ​និងចិត្ត និងការចូលរួមចែករំលែកធនធានថវិកា សម្ភារទៅតាមលទ្ធភាព សំដៅធ្វើយ៉ាង​ឆ្លើយ​តបឱ្យ​បានទាន់​ពេលវេលានូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដោយ​រាប់ទាំង​តម្រូវការវ៉ាក់សាំង, ការព្យាបាល, ការសង្គ្រោះបន្ទាន់ និងការឧបត្ថម្ភគាំទ្រផ្នែកជីវភាព​ដែល​ទទួលរងផលប៉ះពាល់ជាដើម។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត គ៏បានលើកឡើងផងដែរថា ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជាបានសាង គឺជាការទទួលបានមកវិញនូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ​ដូចដែល​ស្តែងឡើង​តាមរយៈ​លទ្ធផល​ជោគជ័យដ៏លើសលប់​របស់​គណបក្សប្រជាជនកម្ពុជា​នៅក្នុងការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥​ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm