កយកា ជួយដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ដោយផ្តល់ថវិកាចំនួន១០លានដុល្លារ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥

2022/07/07 11:29:38 pm        679

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) អាជ្ញាធរកម្ពុជាគ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន (CMAA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ របស់​អង្គការ​សហប្រជាជាតិ (UNDP) ​និង​សហគមន៍​ម្ចាស់ជំនួយ បានបើកការប្រជុំ​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ២០២២ ​របស់ក្រុមប្រឹក្សាភិបាលនៃ “គម្រោងបោសសម្អាតមីន ដើម្បីទទួលបាន​លទ្ធផល​ដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់គម្រោង​អភិវឌ្ឍន៍មនុស្ស” នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា “គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីន​សម្រាប់​គម្រោងអភិវឌ្ឍន៍មនុស្ស” គឺស្របតាមយុទ្ធសាស្ត្រជាតិ សកម្មភាពមីន(NMAS) របស់កម្ពុជា ហើយ​មានលទ្ធភាពខ្ពស់ក្នុងការរួមចំណែក​ដល់កម្ពុជា ​គ្មានមីន ​ដែលជាគោលដៅទី១៨ របស់​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា ហើយកយកា-KOICA ​បាននឹងកំពុងជួយដល់សកម្មភាពបោសសម្អាតមីន ​នៅកម្ពុជា ដោយផ្តល់ថវិកាចំនួន ១០លានដុល្លារ​អាមេរិក ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង ​នៃការិយាល័យ ​កយកា-KOICA ប្រចាំប្រទេសកម្ពុជា, ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រី ​និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Sonali Dayaratne អនុប្រធានតំណាង នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា រួមជាមួយសហការីអាជ្ញាធរមីន និង យូអិនឌីភី ​និងមានការចូលរួមពីតំណាងមកពីនាយកដ្ឋានកិច្ចការបរទេស និង​ពាណិជ្ជកម្ម(DFAT) របស់ប្រទេសអូស្រ្តាលី ប្រទេសនូវែលហ្សេឡង់ និងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាផងដែរ។

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ទី១)-សមិទ្ធផលគម្រោងពីខែមករា ​ដល់ខែមិថុនា ឆ្នាំ២០២២, ទី២)-ការងារ​អាទិភាពសំខាន់ៗសម្រាប់ខែកក្កដា​ ដល់ខែធ្នូ ឆ្នាំ២០២២, ទី៣)-បញ្ហាប្រឈមក្នុង​ការអនុវត្តគម្រោង និងទី៤)-បច្ចុប្បន្នភាព​ហិរញ្ញវត្ថុជាដើម។

អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ ​និងចែករំលែកការយល់ដឹង និង​យោបល់​របស់​ពួកគេ​លើ​ប្រធានបទ​ដែលបានលើកឡើង ដែលនាំឲ្យកិច្ចប្រជុំនេះបាន​ទទួល​លទ្ធផលជាផ្លែផ្កា៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        42
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm