មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម

2022/07/07 11:44:02 pm        1.0 K

កំពង់ស្ពឺ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនដល់​សិស្សានុសិស្សនៅក្នុងវិទ្យាល័យ កំពង់ស្ពឺ និងសាលាបឋមសិក្សាឯកភាព ស្ថិតក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យុទ្ធនាការខាងលើនេះ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធី​ជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម ​តំណាងអង្គការសុខភាពពិភពលោក(WHO) មន្ត្រីនៃមន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ​យុវជនសភាពសហព័ន្ធយវុជនកម្ពុជាខេត្ត យុវជនកាកបាទ​ក្រហមខេត្ត លោក លោកស្រី អាជ្ញាធរដែនដី លោក លោកស្រី ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កំពង់ស្ពឺ និងមណ្ឌលសុខភាពក្រាំងព្នាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១៥០នាក់ផងដែរ ។

បើតាមមន្ត្រីនៃមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អត្រាអ្នកឆ្លងជំងឺគ្រុនឈាម មានការកើន​ឡើងហើយ បើគិតមកដល់ពេលនេះ ​ខណៈដែលមន្ទីរសុខាភិបាលខេត្ត នៅតែបន្តបើកយុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយស្ដីអំពី ជំងឺគ្រុនឈាម និងវិធីបង្ការ នៅតែបន្តធ្វើយ៉ាងសកម្ម នៅតាមមូលដ្ឋាន​សហគមន៍​ក្នុងស្រុក-ក្រុង នៃខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវ​ជំងឺគ្រុនឈាមនេះ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះខាងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ តែងតែអនុវត្តន៍គ្រប់​បណ្តាស្រុក ក្រុង នៃខេត្តកំពង់ស្ពឺ ​ហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយ​អំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូសខ្លា, ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅ​កាន់​មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត, ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹក ក្នុងពាងទឹក អាងទឹក, ការបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន​ (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។ ​ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះសុខភាព និងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺ គ្រុនឈាម ដែល​កំពុងមាន​អាត្រាខ្ពស់ ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នា ត្រូវចូលរួមធ្វើអនាម័យ​ថែរក្សាបរិស្ថាន ​ដើម្បីកំចាត់ជម្រកមូសខ្លា ​ហើយត្រូវសំរាន្តក្នុងមុង ស្លៀកពាក់ខោអាវជើងវែង ដៃវែងជានិច្ច៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm