គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា រៀបចំចុះបញ្ជី«បង្គារក្រៀមកំពង់សោម» ជាម៉ាកសម្គាល់ភូមិសាស្ត្រ

2022/07/07 11:52:47 pm        874

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា កំពុងរៀបចំចុះបញ្ជី «បង្គារក្រៀមកំពង់សោម» ជាម៉ាកសម្គាល់ភូមិសាស្រ្ត​ ក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការផលិត លើកកម្ពស់ទីផ្សារក្នុងស្រុក និងនាំចេញ។

ឯកឧត្តម សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជា​ប្រធាន​នាយកដ្ឋានកម្មសិទ្ធិបញ្ញា ​បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី ការកំណត់ផលិតផលសក្តានុពលសម្រាប់កសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “បង្គារក្រៀមកំពង់សោម” កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផលិតករ និងអាជីវករទិញ​លក់បង្គារក្រៀមកំពង់សោម និងភាគីពាក់ព័ន្ធផ្សេងៗ សរុបចំនួនប្រមាណ ៣០រូប។

ឯកឧត្តម លើកឡើងថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បី​សិក្សា​លទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ ឬម៉ាកសមូហភាព លើវិស័យជលផល​រួមមាន “បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង និងប្រហុកត្រីសៀមរាប” ដែលជាផលិតផលជលផលរបស់ប្រទេសកម្ពុជា។

ឯកឧត្តម បានស្នើឱ្យអង្គការ UNIDO ពិនិត្យលទ្ធភាពរបស់ខ្លួនក្នុងការរៀបចំចុះបញ្ជី “បង្គារក្រៀម​កំពង់​សោម” ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងប្រទេសកម្ពុជា។

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានថ្លែងអំណរគុណ និង​កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ​ UNIDO ​និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការ​សិក្សា​ស្រាវជ្រាវ ​និងជំរុញផលិតផលនេសាទក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំចុះបញ្ជី​ការ​ពារជាម៉ាក​សម្គាល់​ភូមិសាស្រ្តទំនិញ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ​កន្លងមក បាន​ចុះបញ្ជី​ផលិតផលសក្តានុពលមួយចំនួន ដូចជា ​ដូងខ្ជិះបាត់ដំបង ​ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី ​និងផលិតផលសមូហភាពក្រូចថ្លុងក្រចេះជាដើម៕ អត្ថបទ៖ វណ្ណៈ




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm