ស្ថាប័ន​កីឡា​ជំនាញ​ជជែក​រក​ច្រកចេញដើម្បី​ប្រមូលផ្ដុំ​ជម្រើស​ជាតិ​ឡើងវិញ​ត្រៀម​ស៊ី​ហ្គេម

2021/04/27 09:59:58 am        134

​ស៊ីហ្គេម៖ ថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​ជំនាញ រួមមាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា អគ្គនាយកដ្ឋាន​កីឡា និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មីនា​បាន​បើក​កិច្ចប្រជុំ Online តាមរយៈ Video Conference មួយ ដើម្បី​ពិភាក្សា​លើ​គម្រោង​ប្រមូលផ្ដុំ​ក​ក្រុម​ជម្រើស​ជាតិ​ឡើងវិញ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំ​២០២១។

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាបាន​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​នេះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីមួយៗ បាន​បង្ហាញ​ពី​របាយការណ៍​រៀង​ៗ​ខ្លួន ហើយ​ធ្វើការ​សំ​យោគ​គ្នាដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ប្រមូលផ្ដុំ​ឡើងវិញ ខណៈ​បើ​គិត​ពី​ពេលនេះរហូតដល់​ថ្ងៃ​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម គឺ​សល់​ពេល​មិន​ដល់ ៨​ខែ​នោះ​ទេ។ ប៉ុន្តែ​យ៉ាង​ណា​​ការ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ឡើងវិញ​នេះ ក៏​ត្រូវ​ធានា​បាន​នូវ​សុវត្ថិភាពដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ផង​ដែរ។​

​​ប៉ុន្តែ​ដរាបណា​ពុំ​ទាន់​មាន​គោលការណ៍ ស្ដីពី​ការ​ប្រមូលផ្ដុំ​ជម្រើស​ជាតិ​ឡើងវិញ​ទេ​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ ដែល​ស្ថិត​ក្នុង​ដំណាក់កាល​រំសាយ​នៅឡើយ ត្រូវ​បន្ដ​ធ្វើ​ការ​ហ្វឹកហាត់​ដោយ​សកម្មនៅ​តាម​ផ្ទះ ឬ​កន្លែង​មាន​សុវត្ថិ​ភាព​បំផុតដើម្បី​រក្សា​កម្លាំងកាយ ទម្ងន់ និង​កម្លាំង​កាយសម្បទា​ឲ្យ​បាន​ល្អ​ប្រសើរ ងាយស្រួល​ពេល​ប្រមូលផ្ដុំ​ឡើងវិញ ហ្វឹកហាត់​បន្ថែម​តែ​បច្ចេកទេស ដើម្បី​ធានា​បាន​នូវ​ការស្ដារ និង​ពង្រឹង​គុណ​ផល​កីឡា​ទាន់​ពេល​ត្រៀម​ស៊ី​ហ្គេមនៅ​វៀតណាម ក៏ដូចជា​ការ​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm