ប្រទេស​ឥណ្ឌា​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥​ខែ​

2021/04/27 09:59:58 am        149

​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​កើន​ឡើង​ខ្ពស់​បំផុត ​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​ក្នុង​រយៈពេល ៥ខែ​កាលពី​ថ្ងៃ​ច័ន្ទ ដោយ​ការ​ឆ្លង​រលក​ទី២ ​នេះ​ត្រូវបាន​បង្កឡើង​ដោយ​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​រដ្ឋមហា​រា​ស្ត្រា (Maharastra) ​ជា​រដ្ឋ​មាន​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​។​

​ក្រសួងសុខាភិបាល​បាន​និយាយ​ថា អ្នក​ឆ្លង​សរុប​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ​៦៨,០២០​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយនេះ​។ នេះ​ជា​ការ​កើន​ឡើង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ​នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​រប​ស់​សារព័ត៌មាន​ Reuters​។​ ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កើន​ឡើង​ខ្ពស់​ជាង ៦០,០០០​នាក់​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ​ទោះបីជា​ការ​កើន​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ ​នៅតែ​ទាប​ជាង​កម្រិត​ខ្ពស់​បំផុត​កាលពី​ខែ​កញ្ញា ដែល​មាន​ជាង ៩ម៉ឺន​ករណី​ក្នុង​មួយថ្ងៃក៏ដោយ។

​ចំនួន​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ការ​ឆ្លង​រាលដាល ​បាន​ចាប់ផ្តើម​កាលពី​មួយ​ឆ្នាំ​កន្លង​មក​នេះ បាន​កើន​ឡើង​ជាង​ចំនួន ១២លាននាក់ ដែល​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ ដែល​រងគ្រោះ​ខ្លាំង​ជាង​គេបន្ទាប់ពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​ប្រេ​ស៊ី​ល​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ចំនួន ១២,០៩៥,៣២៩​នាក់ និង​ស្លាប់​ចំនួន ១៦២,១៤៧នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        19
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm