៥ឆ្នាំក្រោយសំបូរព្រៃគុក ចុះបញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មន្រ្តីជំនាញ​រក​ឃើញ​ប្រាសាទ​ថ្មី​ៗ​ជា​បន្តបន្តាប់

2022/07/08 04:32:56 pm        1.3 K

ក្នុង​រយៈពេល៥ឆ្នាំ បន្ទាប់ពីអង្គការយូណេស្គូ សម្រេចដាក់​ប្រាសាទ​សំបូរ​ព្រៃគុក​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នា​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​មក មន្រ្តីជំនាញ​បាន​បន្ត​រក​ឃើញ​ប្រាង្គ​ប្រាសាទ​បូរាណ​ថ្មីៗ​បន្ថែមទៀត ខណៈបច្ចុប្បន្នអាជ្ញាធរជាតិសំបូរព្រៃគុកបានកំពុងជួសជុលប្រាសាទមួយចំនួន ដើម្បីអភិរក្សមជ្ឈមណ្ឌលអរិយធម៌ដ៏មានតម្លៃមួយនេះ។ នេះបើតាមការអះអាងរបស់លោក ហេង ថាន អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​សំបូរព្រៃគុក។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV លោក ហេង ថាន បានលើកឡើងថា ប្រាសាទសំបូរ​ព្រៃគុក គឺមានប្រាង្គប្រាសាទរាប់រយប្រាង្គ ដោយ​ប្រាង្គ​នីមួយ​ៗ​មាន​ឆ្លាក់​ចារឹក​បែប​ប្រពៃណី វប្បធម៌ជាច្រើន ហើយ​បន្ទាប់​ពី​ប្រាសាទ​នេះ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​របស់​ពិភព​លោក​មក បានទាក់ទាញភ្ញៀវបរទេស ក្នុងមួយថ្ងៃៗជាងមួយពាន់នាក់ ខណៈភ្ញៀវជាតិជាច្រើនពាន់នាក់ មុនពិភពលោកផ្ទុះការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩។

ប្រាសាទសំបូរ​ព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទ​នេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ​ភាគ​ឦសាន​ នៃ​ទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១​គីឡូម៉ែត្រពី​រាជ​ធានី​អង្គរ​នៃ​ខេត្តសៀមរាប និងមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ និង​មានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរ​ព្រៃគុក​ជា​រមណីយ​ដ្ឋាន​វប្បធម៌ និងប្រវត្តិសាស្រ្ត ដែលមានចម្ងាយប្រមាណ ៣៧គីឡូម៉ែត្រ បត់តាមផ្លូវជាតិ៦៤ បត់​ស្តាំ​តាម​សាលាវិស័យ កាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវវស្សាលិចទឹក តែ​យើង​អាច​ធ្វើ​ដំណើរ​ឆ្ពោះទៅស្រុកសំបូរ​បានតែម្តង ដែលសង់លើដី រាបស្មើមានទំហំ ៣,០០០ ហិកតា ។ រមណីដ្ឋានសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថាឥសានបុរៈ ពីសម័យ​នោះ​ជា​មជ្ឈ​មណ្ឌល​នៃ​ព្រាហ្មញ្ញ​សាសនា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ ក្រុម​ប្រាសាទ​នេះ​សាង​សង់​អំពី​ឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជា​ផ្ទាំងៗ​អំពី​ឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួន។ ក្បាច់ផ្តែរ និងការសរសេរជាពាក្យពេជ្រ ប្រអប់​ទ្វារ​ធ្វើ​អំពី​ថ្មភក់ទាំងអស់។ ប្រាសាទនេះកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុង សតវត្សរ៍​ទី​៧ (គ.ស៦១៦-៦៣៥) នាស័យចេនឡា។

បើតាម លោក ហេង ថាន បានប្រាប់ទូរទស្សន៍BTVទៀតថា នាពេលបច្ចុប្បន្នប្រាង្គប្រាសាទនានា កំពុង​ធ្វើការជួសជុល អភិរក្ស និងអភិវឌ្ឍបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យរមណីយដ្ឋានមួយនេះ គង់វង្ស ស្ថិតស្ថេរយូរអង្វែងស្របទៅតាមគម្រោងរបស់រាជរដ្ឋាភិបាល ដើម្បីទាក់ទង​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិកាន់តែច្រើន ខណៈប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរប្រាសាទនេះ ប្រកប​ដោយ​សុខដុមរមនាបន្ថែមទៀតផងដែរ។ ដើម្បីអបអរសាទរខួប៥ឆ្នាំ ក្នុងការដាក់​ប្រាសាទ​ចូល​ជា​សម្បត្តិបេតិកភណ្ឌ​ពិភពលោក(៨ កក្កដា ឆ្នាំ២០១៧-៨កក្កដា ឆ្នាំ២០២២) លោក ហេង ថាន ក៏បានឲ្យដឹងផងដែរថាអាជ្ញាធរនឹងធ្វើការបៀបចំខួបនេះនៅក្នុងបរិវេនប្រាសាទផងដែរ បន្ទា​ប់​ពី​អាក់ខានប្រារព្ធអស់រយៈពេលពីរឆ្នាំដោយសារ តែបញ្ហា​នៃ​ការ​រីក​រាល​ដាល​នូវ​មេរោគ​កូវីដ​១៩​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        49
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm