លោក Putin និយាយថា បើ​លោកខាងលិច​ចង់​បំបាក់​រុស្ស៊ី​ក្នុង​សមរភូមិឲ្យ​សាក​មើលទៅ​

2022/07/08 05:30:05 pm        1.5 K

រុស្ស៊ី៖ ​លោក​ប្រធានាធិបតី Vladimir Putin បាន​ប្រជែង​លោកខាងលិច​ក្នុងការ​ព្យាយាម​កាច់​បំបាក់​រុស្ស៊ី​នៅ​លើ​សមរភូមិ ដោយ​និយាយ​ថា ការអន្តរាគមន៍​រប​ស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ការផ្លាស់ប្ដូរ​ទៅរក​ពិភពលោក​មាន​ប៉ូល​ច្រើន​។

​មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​ចាប់ផ្ដើម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ហាន​តតាំង​ជាមួយ​លោកខាងលិចដើម្បី​ឲ្យ​ពួកគេ​បរាជ័យ​ក្នុង​សង្គ្រាម ខណៈ​ដែល​បាន​ទទូច​ផង​ដែរ​ថា ​ក្រុង ​Moscow នៅតែ​បើក​ចិត្ត​ទទួលយក​ការចរចា​សន្តិភាព​។​ នៅ​ក្នុង​សន្ទរកថា​ដ៏​ម៉ឺងម៉ាត់​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទៅកាន់​ក្រុម​មេដឹកនាំ​សភា​រយៈពេល​ជាង ​៤​ខែ​ក្នុង​ការ​វាយលុក​របស់​ក្រុង Moscow លើ​ប្រទេស​អ៊ុយ​ក្រែ​ន លោក Putin បាន​និយាយ​ថា លទ្ធភាព​សម្រាប់​ការចរចានឹង​កាន់តែ​លំបាក​ឡើង ​នៅពេលដែល​សង្គ្រាម​នេះ​អូសបន្លាយ​កាន់តែ​យូរ​។

​លោក Putin និយាយថា ថ្ងៃនេះ​យើង​បាន​លឺ​ថា​ បស្ចិម​លោក​ចង់​កាច់​បំបាក់​យើង​នៅ​លើ​សមរភូមិ។ តើ​អ្នក​អាច​និយាយ​អ្វី​បាន​ខ្លះ?​។ ដូច្នេះ​ឲ្យ​ពួកគេ​សាក​មើល​ទៅ​។ ​លោក​ថា យើង​បាន​លឺ​ច្រើនដង​មក​ហើយ​ថា ​ប្រទេស​លោកខាងលិច​ចង់​វាយប្រហារ​យើង​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ទឹកដី​របស់​អ៊ុយ​ក្រែ​ន។ នេះ​ជា​សោកនាដកម្មសម្រាប់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទំនងជា​អ្វីៗ​គ្រប់យ៉ាង​កំពុង​បោះជំហាន​ទៅ​រក​ចំណុច​នោះ​ហើយ​។ ​រុស្ស៊ី​បាន​ចោទប្រកាន់​លោក​ខាង​លិច​ពី​បទ​ដុត​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាម​តំណាង​ប្រឆាំង​ក្រុង Moscow​ ដោយ​ប្រើ​ទណ្ឌកម្ម​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ទំនើប​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        870
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm