ប្រមុខការទូតកម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែប្រសើរ

2022/07/08 11:03:41 am        554

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសន្យារួមគ្នា ខិតខំធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ននៅមានកម្រិតនៅឡើយនោះ។

 ការសន្យារវាងប្រមុខការទូតនៃប្រទេសទាំងពីរនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅសណ្ឋាការសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា ភាគីទាំងពីរ(កម្ពុជា-ឡាវ)បានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើង នៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានវិបត្តិកូវីដ-១៩ ក៏ដោយ។

តាមសេចក្តីប្រកាសបានបញ្ជាក់ទៀតថា អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនេះ រួមទាំងរៀបចំសកម្មភាពរួមគ្នា ដូចជាការផ្តូរផ្តងធុរកិច្ច ការតាំងពិរពណ៌ និងសិក្ខាសាលា«ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ»។

 នៅក្នុងកិច្ចប្រជុំភាគីទាំងពីរក៏បានសន្យាជាថ្មីម្តងទៀតផងដែរ ចំពោះវិស័យសន្តិសុខដោយភាគី ទាំងពីរព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការកាប់ឈើ និងការបរបាញ់ខុសច្បាប់ និងបទ ល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

 តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ប្រមុខការទូតកម្ពុជា និងឡាវ ក៏បានពិភាក្សាគ្នា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយ ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ភាគីទំាងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសគឺជំងឺកូវីដ-១៩នេះតែម្តង៕ (អត្ថបទ៖បាន ចក់ )



អត្ថបទដែលទាក់ទង

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ជាសកម្មភាព​ដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ
2025/02/07 05:17:15 pm        1
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរៀបចំសួនឧស្សាហកម្ម និងអភិវឌ្ឍ​វិស័យស្វាយចន្ទីកម្ពុជា
2025/02/07 11:20:26 am        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ
2025/02/07 09:46:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រិលធ្លាក់យ៉ាងក្រាស់វាយប្រហារឆ្នេរសមុទ្រជប៉ុន បង្កការរំខានដល់ការធ្វើដំណើរ

2025/02/08 05:01:51 pm
​លោក Trump អាចនឹងជួបប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy នៅសប្តាហ៍ក្រោយ
2025/02/08 04:59:20 pm
​រដ្ឋបាលរាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសជាលើកទី២ និងចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង
2025/02/08 04:27:45 pm
​ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
2025/02/08 04:16:07 pm
​អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
2025/02/08 04:13:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/03 11:18:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/06 12:56:46 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/08 01:11:50 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/06 11:26:49 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/06 11:47:34 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am