ប្រធានាធិបតី​ស្រីលង្កា​ស្នើលោក​ Putin ​ជួយ​នាំចូល​ប្រេង​ឥន្ធនៈ​ ខណៈ​វិបត្តិ​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ធ្ងន់​ធ្ងរ

2022/07/08 06:58:46 pm        787

​ស្រីលង្កា៖ ប្រធានាធិបតី​ស្រីលង្កា​បាន​ស្នើ​លោក Vladimir Putin ឲ្យ​ជួយ​នាំចូល​ប្រេង​ឥន្ធនៈ ខណៈ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។ ​លោក Gotabaya Rajapaksa បាន​និយាយ​នៅ​ក្នុង​បណ្ដាញ tweeter នៅ​សប្ដាហ៍​នេះ​ថា លោក​បានសន្ទនា​តាម​ទូរស័ព្ទ​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី ដែល​រូបលោក​បាន​ស្នើ​សុំ​ឲ្យ​ជួយ​គាំទ្រ​ប្រទេស​ដី​កោះ​មួយ​នេះ​។ ស្រីលង្កា​បាន​ទិញ​ប្រេង​ពី​រុស្ស៊ី​រួច​ទៅ​ហើយ​។ ​

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ជិត​អគារ​រដ្ឋសភា​ក្នុង​រដ្ឋធានី Colombo នៅ​កាលពី​ថ្ងៃ​ពុធ​ដោយ​អំពាវនាវ​ឲ្យ​លោក Rajapaksa លាលែង​ពី​តំណែង។ អតិផរណាបាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត ៥៤.៦% នៅក្នុង​ខែកក្កដា​នេះ ខណៈ​ដែល​តម្លៃ​ម្ហូបអាហារ​បាន​កើន​ឡើង​ជិត ​២​ដង​។ ​សំណើ​របស់លោក​ប្រធានាធិបតី​ស្រី​លង្កា​មាន​ឡើង ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Ranil Wickremesinghe បាន​និយាយ​ថា ស្រីលង្កាបាន​ក្ស័យ​ធន​កាលពី​ថ្ងៃ​អង្គារ ២​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ថាមពល​លោក Kanchana Wijesekera និយាយ​ថា ប្រទេស​នេះ​នៅសល់​ប្រេងឥន្ធនៈ​ប្រើប្រាស់​មិន​ដល់​ ១​ថ្ងៃ​ផង​ទេ​។

ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​ស្រីលង្កា​បាន​អស់ បន្ទាប់ពី​ខកខាន​ក្នុង​ការ​សងបំណុល​ជា​លើកដំបូង​កាលពី​ខែ​ឧសភា ដែល​មានន័យថា ​ប្រទេស​នេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ទូទាត់​ប្រាក់​ថ្លៃ​នាំចូល​ប្រេងឥន្ធនៈ​។ សារព័ត៌មាន Insider ធ្លាប់​បាន​រាយការណ៍​ពី​ថា ប្រជាជន​ស្រីលង្កា​បាន​តម្រង់​ជួរ​ទិញ​ឧស្ម័ន​អស់​ជាច្រើន​ថ្ងៃ ហើយ​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឱ្យ​ធ្វើ​ការ​ពី​ផ្ទះ​ដើម្បី​សន្សំសំចៃ​ប្រេង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm