សម្ដេចតេជោ៖ ទោះទទួលជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែកម្ពុជាមិនទាន់ដកថយទេ

2022/07/08 08:08:59 pm        342

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាបាន ទទួលជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែរាជរដ្ឋាភិបាល មិនទាន់ដកថយនោះទេ ហើយក៏ជំរុញប្រជាពលរដ្ឋ ឱ្យបន្តទៅទទួលវ៉ាក់សាំងដូសជំរុញ​ឲ្យបានគ្រប់គ្នា ។

តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកក្កដា នេះ ខណៈកម្ពុជា ទទួលបាន វ៉ាក់សាំង Pfizer ដែលជាជំនួយរបស់អូស្រ្តាលីជិត ២០ម៉ឺនដូសសម្រាប់កុមារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាស​ជំរុញ​ការចាក់ វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាព​ប្រជាពលរដ្ឋ​ពីមេរោគកូវីដ-១៩ ​ដែលមកដល់ពេលនេះទាំងជំនួយ​ និងការបញ្ជាទិញ កម្ពុជារក​បាន​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ សរុបជិត ៥៣លានដូស ក្នុងនោះនៅសល់ក្នុងឃ្លាំង​ប្រមាណ​ជា៨លានដូស និងក៏នៅមានវ៉ាក់សាំងសរុបប្រមាណ ​២០លានដូសទៀត ​ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជាផងដែរ ។

សម្ដេចតេជោ បានបញ្ជាក់ថា “កម្ពុជាកំពុងទទួលបានជោគជ័យខ្ពស់ លើការប្រយុទ្ធប្រឆាំងការរាត ត្បាតជំងឺកូវីដ-១៩ ​ហើយទោះបីទទួលបានជោគជ័យយ៉ាងណាក្តី តែរាជរដ្ឋាភិបាល នៅតែបន្ត​យក​ចិត្តទុក ដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាត ដែលការងារអាទិភាពក្នុងការ​ប្រយុទ្ធ​ប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ” ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការប្រគល់វ៉ាក់សាំងនៅពេលនេះ ​ជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥លានដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត ​សរុបទាំង អស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខារចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេស​អូស្រ្តាលី ហើយជំនួយទាំងនេះ ជាផ្នែកមួយ នៃជំនួយអូស្រ្តាលី ដែលមានថវិកា​ចំនួន ៣៥,៧លាន​ដុល្លារអូស្រ្តាលី ​ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ប្រកបដោយសុវត្ថិភាព ប្រ សិទ្ធភាព និងសមភាពនៅកម្ពុជា ។

គិតត្រឹមថ្ងៃទី៦ ខែកក្កដា នេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋ ជាង៩៤ភាគរយ នៃ​ចំនួន​ប្រជា​ពលរដ្ឋសរុប។ ក្នុងនោះ ចាក់ជូនកុមារអាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ​បានជាង ៧០ភាគរយ កុមារ អាយុ៥ឆ្នាំ បានជាង១៣៥ភាគរយ, កុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ ​បានជាង១០៩ភាគរយ, កុមារ និងយុវ វ័យ អាយុ១២ឆ្នាំ ដល់១៨ឆ្នាំ ​បានជាង១០០ភាគរយ និងអាយុ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅ តែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី ៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង១០លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង៣៤ម៉ឺន នាក់ ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm