ការបរិច្ចាគឈាមចាប់ផ្តើមផុលផុសបណ្តើរៗ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ធូរស្រាល

2022/07/08 08:57:01 pm        611

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានអៈអាងថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលរួចមក។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ យ៉ាងដូច្នេះក្នុងកម្មវីធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោម​ប្រធានបទ «សាមគ្គីភាព នៃវីរជនបរិច្ចាគឈាម» សហការរៀបចំដោយក្រុមហ៊ុន វីតាល់ និង​វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត បានបន្តថា សកម្មភាពបរិច្ចាគឈាមនេះ ​នៅមិនទាន់មានការ​ផុលផុស​ដូចឆ្នាំ​២០១៩ ​ដែលមិនមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះទេ។ ​ប្រជាពលរដ្ឋ ទើបតែ​ចាកចេញ​ពី​ការភ័យខ្លាចនៃការរាតត្បាតពីជំងឺកូវីដ-១៩។ ដូច្នេះបើនិយាយថា ឱ្យប្រជាពលរដ្ឋយើងមានស្មារតី​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យបានផុលផុសដូចមុនកូវីដ-១៩ ​ដូចជាអត់ទាន់ដល់ទេ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាល ​នៅតែអនុវត្តន៍នូវវិធានការ៣កុំ និង៣ការពារ ដើម្បីការពារទប់ស្កាត់​ការ​រីករាលដាលជំងឺកូវីដ-១៩ដដែល។ ហើយយើងក៏មិនអាចធ្វើអ្វីសេរីបានដូចមុននោះទេ យើង​អាច​រៀបចំព្រឹត្តិការណ៍ធំៗ ​បានគ្រប់ពេលវេលាតែឥឡូវនេះយើងត្រូវរៀបចំសំរិតសំរាំង ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។ ហើយនៅក្នុងសប្តាហ៍នេះ​សកម្មភាពការ​ចូលរួម​បរិច្ចាគឈាម​ពីសំណាក់បុគ្គលិក ​យុវជននៅតាមស្ថាប័ន វិទ្យាស្ថាន និងក្រុមហ៊ុននានាមានការ​ផុលផុស​ច្រើន។

ជាក់ស្តែងម្សិលមិញរៀបចំនៅកាកបាទក្រហមកម្ពុជា ហើយនៅថ្ងៃនេះវិទ្យាស្ថានជាតិពហុបច្ចេក​ទេសកម្ពុជា ​(NPIC) និងក្រុមហ៊ុន វីតាល់ បានរៀបចំមហាព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំ ជាថ្មីក្រោយខកខានដោយកូវីដ-១៩ ​ដោយមានការចូលរួមពីនិស្សិត និងបុគ្គលិកក្រុមហ៊ុន​រាប់​រាយនាក់។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការបន្តរួមសហការជាមួយ វីតាល់ និងពង្រីកដៃគូថ្មីមួយទៀត​គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងចូលរួមក្នុងការលើកកម្ពស់ការបរិច្ចាគឈាមដោយ​ស្ម័គ្រចិត្ត​ព្រមជាមួយគោលបំណងធានា បាននូវការផ្គត់ផ្គង់ឈាម ដោយសុវត្ថិភាពក្នុងបរិមាណ​គ្រប់គ្រាន់ទាន់ពេលវេលា ​ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់។

ជាមួយគ្នានោះដែរ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសម្តែងនូវការអំណរគុណជូនចំពោះ ថ្នាក់ដឹកនាំ និងនិស្សិត នៃវិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា ដែលបានចូលរួមជាដៃគូសហការរៀបចំព្រឹត្តិការណ៍ សម្រាប់ឆ្នាំនេះ និងចូលរួមគាំទ្រ​គ្រប់​សកម្មភាពរបស់វីតាល់ជាដរាប។

ទោះបីជាកម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលស្ថានភាពក្នុងស្រុក ​សហគមន៍​ក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងមានចរន្តនៃការវិលត្រលប់មកវិញ នៃការរីករាលដាលជំងឺកូវីដ-១៩ ក្តី, វីតាល់ និងវិទ្យាស្ថាន NPIC​ បានធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការ​រៀបចំ​ឲ្យមានឡើងវិញ ​នូវការបរិច្ចាគឈាម ​ដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន តាមគន្លងប្រក្រតីភាពថ្មី ។

បើតាមលោក មួង ផាស៊ី នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ​មានប្រសាសន៍ថា នេះជា​ព្រឹត្តិការណ៍បរិច្ចាគឈាមទ្រង់ទ្រាយធំលើកទី១ ​ដែលវិទ្យាស្ថានបានរៀបចំសហការជាមួយវីតាល់។ ការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ​ដោយមើលឃើញពីតម្រូវការស្តុកឈាម​ មានការកើនឡើងជាលំដាប់ គួបផ្សំ​ជាមួយ​ដៃគូយុទ្ធសាស្រ្ត របស់យើងគឺ វីតាល់​ ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍នេះ វិទ្យាស្ថាន​បាន​ធ្វើការ​សម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមសហការរៀបចំ ​ផ្សព្វផ្សាយ និង​ប្រមែប្រមូល​សាស្រ្តាចារ្យ ​និងនិស្សិត ចូលរួមបរិច្ចាគឈាម​ ដោយស្ម័គ្រចិត្តជាមួយបុព្វហេតុរួម៕

អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm