Ons Jabeur និង Elena Rybakina ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon លើកដំបូង​ដូចគ្នា​ក្នុង​អាជីព​

2022/07/08 10:20:14 pm        124

​វាយកូនបាល់៖ ​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam, Wimbledon ផ្នែក​នារី​រកឃើញ​បេក្ខភាព​ហើយគឺ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur និង​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina ដែល​នេះ​ជា​លើកដំបូង​សំរាប់​កីឡាការិនី​ទាំងពីរ​។ ​​Ons Jabeur បាន​ក្លាយជា​កីឡាការិនី​អារ៉ាប់​ទី១ ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រោយ​យកឈ្នះ​កីឡាការិនី​អាល្លឺម៉ង់ Tatjana Maria ៦-២, ៣-៦ និង ៦-១​។

​​Ons Jabeur បាន​ក្លាយជា​បេក្ខភាព​ប្រជែង​ជើងឯក​ក្នុងឆ្នាំនេះ បន្ទាប់ពី​ឈ្នះ​ជើងឯក​ជា​បន្តបន្ទាប់​មុន Wimbledon មកដល់​។ ​ឈរ​លេខ២ ពិភពលោក​នាពេល​បច្ចុប្បន្ន Ons Jabeur គឺជា​កីឡាការិនី​អាហ្វ្រិក​ទី១ ដែល​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam តាំងពី​ឆ្នាំ១៩៦០ ដែល​ធ្វើបាន​ដោយ​កីឡាការិនី​អាហ្វ្រិក​ខាងត្បូង Sandra Reynolds​។ ​​ចំណែកឯ​កីឡាការិនី Elena Rybakina ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដែរ ដោយបាន​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ទី១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam ក្រោយ​ជ័យជំនះ​លើ​អតីត​ជើងឯក Simona Halep ៦-៣ និង ៦-៣​។​ ​​មាន​ដើមកំណើត​នៅ​ទឹកដី​រុស្ស៊ី Rybakina បានចាប់ផ្តើម​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នៅ​ឆ្នាំ២០១៨ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​នៅពេលនេះ​ក៏​អាច​នឹង​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ដំបូង​ផងដែរ ដែល​ឈ្នះ​ជើងឯក Grand Slam​។​

​​Wimbledon បាន​ហាមឃាត់​មិនឱ្យ​កីឡាករ-​កីឡាការិនី​រុស្ស៊ី និងបេឡា​រុស​ចូលរួម​ការប្រកួត​ឡើយ​ដោយសារតែ សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន ហើយ​ជុំវិញ​បញ្ហា​នេះដែរ កីឡាការិនី​ដែល​កើត​នៅ​ទីក្រុង​មូ​ស្គូ​រូបនេះ​អោយដឹងថា រូបគេ​បាន​ប្រកួត​តំណាងឱ្យ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​យូរ​មកហើយ ហើយក៏​រីករាយ​នឹង​បន្ត​ដែរ ប្រជាជន​កា​ហ្សា​ក់​ស្ថាន​មាន​ជំនឿ​ចិត្ត​លើ​រូបនាង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm