ឯកឧត្តម ជាម យៀប ដឹកនាំកិច្ចប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣

2022/07/09 12:50:08 am        508

ភ្នំពេញ៖ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំប្រជុំពិនិត្យពីវឌ្ឍនភាពការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)ដោយមានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ (AIPA) ក្រុមប្រឹក្សាពិគ្រោះយោបល់ និងក្រុមលេខាធិការដ្ឋានអាយប៉ា។

 កិច្ចប្រជុំនេះពិនិត្យលើរបៀបវារៈរួមមាន ពិនិត្យ និងពិភាក្សាលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) ពិនិត្យសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងបញ្ហាផ្សេងៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិនិត្យ​ឡើងវិញ និងពិភាក្សាលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) និងសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា។

ឯកឧត្តម បានបន្តថាចំពោះមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) ដោយមិនទាន់អនុម័តយកជាផ្លូវការនៅឡើយដោយរង់ចាំការជជែកពិភាក្សាគ្នាម្តងទៀតរវាងអគ្គលេធិការដ្ឋានអាយប៉ា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមកាងារខ្លឹមសារ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារសមាជិកសភាវ័យក្មេងរបស់អាយប៉ា ព្រមទំាងក្រុមប្រឹក្សាពិគ្រោះយោបល់ជជែកគ្នាឡើងវិញ នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២២ ដើម្បីធ្វើយ៉ាងណាអោយស្របតាមលក្ខន្តិកៈអាយប៉ា។

ឯកឧត្តម បានបន្ថែមថា ឯកឧត្តម ស្នើអោយអគ្គលេខាធិការអាយប៉ាពិនិត្យនិតិវិធីក្នុងការបញ្ចូលសភាប្រទេសសហរដ្ឋអាមេរិកជាសភាសង្កេតការណ៍អាយប៉ាលើកទី៤៣ ធ្វើយ៉ាងណាអោយស្របទៅតាមធម្មនុញ្ញនិងលក្ខន្តិកៈអាយប៉ា។

ដោយឡែកសេចក្តីព្រាងលើរបាយការណ៍ របស់គណៈកម្មការរៀបចំជូនសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តិត្រូវរៀបចំអោយបានសមស្របនិងទាន់ពេលវេលាផ្ញើរជូនថ្នាក់ដឹកនាំ។

ឯកឧត្តម ក៏ថ្លែងអំណរគុណផងដែរដល់ឯកឧត្តម លោកជំទាវ និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានចូលរួមមិតិយោបល់ល្អៗលើមូលបទ និងសេចក្តីព្រាងរបៀបវារៈសម្រាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA) អោយបានស្របទៅតាមសភាពការណ៍និងបរិបទសង្គមនាពេលបច្ចុប្បន្ន និង អោយស្របគ្នាទៅតាមកិច្ចប្រជុំអាស៊ានផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm