
អន្ដរជាតិ៖ ការបាត់បង់អំណាចរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ត្រូវបានផ្ដល់ភាពរីករាយនិងការចំអក នៅក្នុងទីក្រុង Moscow ខណៈដែលនៅក្នុងទីក្រុង Kyiv លោកប្រធានាធិបតី Volodymyr Zelenskiy បានបង្ហាញការមិនសប្បាយចិត្ត ចំពោះការលាលែងពីតំណែងរបស់សម្ព័ន្ធមិត្តដ៏សំខាន់របស់លោក។ លោក Johnson ដែលបានផ្ដល់អាវុធដ៏សំខាន់ទៅឲ្យអ៊ុយក្រែន ក្នុងដំណាក់កាលដំបូងនៃសង្គ្រាម និងជាមេដឹកនាំដំបូងនៃក្រុមប្រទេសដែលមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 ដែលបានធ្វើដំណើរទៅកាន់រដ្ឋធានី Kyiv កាលពីខែមេសា បានបង្ហាញខ្លួនជាមេដឹកនាំដែលមានការគោរពស្រឡាញ់ច្រើននៅក្នុងប្រទេសអ៊ុយក្រែន៕