អនុប្រធាន គ.ជ.គ.ម ជំរុញមន្ត្រីរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយ ឲ្យឆាប់រហ័ស ដើម្បីផ្សព្វផ្សាយ

2022/07/09 05:50:48 pm        739

ភ្នំពេញ៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជំរុញទៅ​មន្ត្រីពាក់ព័ន្ធ​ត្រូវខិតខំរៀបចំផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ឆ្នាំ២០២២ នៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា ។

ក្នុងកិច្ចប្រជុំប្រកាសអនុក្រឹត្យ ស្ដីពីការតែងតាំងប្រធាននាយកដ្ឋាន ចំនួន២រូប និងប្រកាសសេចក្ដី​សម្រេច ស្ដីពីការបែងចែកភារកិច្ចជូនទីប្រឹក្សា គ.ជ.គ.ម និងអគ្គលេខាធិការរង នៅថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ហេងហួត មានប្រសាសន៍ថា គ.ជ.គ.ម នឹង រៀបចំ “វេទិកាជាតិស្ដីពីការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយលើកទី២៩” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សង្ឃឹមជឿជាក់ថា ក្រុមការងារទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការងារដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ ពិនិត្យមើលការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន ។

ឯកឧត្តមបន្តថា ក្រុមការងារដែលទទួលខុសត្រូវកែសម្រួល ផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប​សង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២២ រៀបចំការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីបោះពុម្ពផ្សព្វផ្សាយ​ឱ្យបាន​ទាន់​ពេលវេលា និងដាក់ជូនក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការជាតិ-អន្តរជាតិ នាឱកាស​ប្រារព្ធវេទិកាជាតិស្ដីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយខាងមុខនេះ ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជំរុញបន្ថែមទៅមន្ត្រីថ្នាក់ដឹកនាំទាំងអស់ត្រូវរួមគ្នា និងខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អ ជាពិសេសត្រូវរួមសហការជាមួយកម្មវិធីជាតិរបស់ គ.ជ.គ.ម ដោយសារកម្មវិធីជាតិនេះជារបស់អង្គភាព គ.ជ.គ.ម មិនមែនជា​របស់​អង្គការ​ណាមួយទេ ហើយគ្រប់គម្រោងទាំងអស់ ដែលមានត្រូវរួម​សហការគ្នា​ធ្វើជាមួយ​នាយកកម្មវិធីជាតិ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        41
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm