នាយករដ្ឋមន្ត្រី​ក្រិ​ក អ្នកនាំពាក្យ​អឺរ៉ុប ​លោក​ Johnson និង​រដ្ឋមន្ត្រី​អាល្លឺម៉ង់​សម្ដែង​ការរំលែក​ទុក្ខ​ចំពោះ​លោក ​Abe

2022/07/09 06:54:47 pm        1.1 K

​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​សម្តែង​ការរំលែក​ទុក្ខ និង​តក់ស្លុត​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe កាលពី​ថ្ងៃ​សុក្រ​។

​លោកស្រី von der Leyen បាន​ថ្លែង​ក្នុង​ការ​អត្ថាធិប្បាយ​ធ្វើឡើង​ តា​ម​រយៈ​អ្នកនាំពាក្យ​គណៈកម្មការ​សហភាព​អឺរ៉ុបលោកស្រី Arianna Podesta ថា មនុស្ស​អស្ចារ្យ​ម្នាក់ អ្នកប្រជាធិបតេយ្យ​ដ៏​អស្ចារ្យ និង​ជា​អ្នកគាំទ្រ​សណ្ដាប់ធ្នាប់ពិភព​លោក​ពហុ​ជាតិ​សាសន៍​បាន​ទទួល​មរណភាព​ហើយ​។ ខ្ញុំ​កាន់ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក មិត្តភក្តិ​របស់​លោក និង​ប្រជាជន​ជប៉ុន​ទាំងអស់​។ ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​លោក Shinzo Abe ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​រន្ធ​ត់​យ៉ាងខ្លាំង​។​ ​នាយករដ្ឋមន្ត្រី​ក្រិ​កលោក Kyriakos Mitsotakis បានបង្ហាញ​ភាព​ស្អប់ខ្ពើម​ជាខ្លាំង ​ចំពោះ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។​

​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​អង់គ្លេស​លោក Boris Johnson បាន​សរសេរ​នៅលើ​បណ្តាញ Twitter ថា ការដឹកនាំ​ជា​សកលរបស់លោក Abe នឹង​ត្រូវបាន​មនុស្ស​ជាច្រើន​ចងចាំ​។ ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោកស្រី Annalena Baerbock កាលពី​ថ្ងៃ​សុក្រ​បាន​ចូលរួម​រំលែក​ទុក្ខ ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុងនាម​ក្រុម​ប្រទេស​រីកលូតលាស់​ទាំង​២០ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G-20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ ​លោកស្រី Baerbock នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ ​សម្រាប់​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​លើ​ទីក្រុង Nagasaki និង​ជួប​ជាមួយ​សម​ភាគី​ជប៉ុន​របស់លោក​ស្រី​នៅ​ទីក្រុង​តូ​ក្យូ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1094
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm