មនុស្ស ​១៥​នាក់​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​កាន់​តែខ្លាំង ខណៈ​គ្រាប់​រ៉ូ​កែ​ត​រុស្ស៊ី​ធ្លាក់​ចំ​ប្លុក​អគារ​លំនៅឋាន​របស់​អ៊ុយ​ក្រែ​ន​

2022/07/11 04:59:09 pm        1.0 K

​អ៊ុយក្រែន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១៥​នាក់​ស្លាប់ និង​ជាង ​២០​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម ក្រោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី​ប៉ះចំ​ប្លុក​អគារ​លំនៅឋាន​កម្ពស់​ ៥​ជាន់នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជីក​កកាយ​តាម​គំនរ​កម្ទេច​ថ្ម​។

​អ៊ុយ​ក្រែ​ន​ក៏បាន​រាយការណ៍​ផងដែរ​ ពី​ការប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​រុស្ស៊ីនៅ​សមរភូមិ​ជួរមុខ ​ក្នុង​ភាគ​ខាងកើត និង​ខាងត្បូង ខណៈ​ដែល​ក្រុង Moscow អះអាងថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​ឃ្លាំង​ស្តុក​កាំភ្លើង​ធំ M777 ផលិត​ដោយ​សហរដ្ឋអាមេរិក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ជិត​ទីក្រុង Kostyantynivka ក្នុង​តំបន់ Donetsk​។ អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយថា ការវាយប្រហារ​លើ​អគារ​អឹផាត​មិនបាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង Chasiv Yar​។ អង្គភាព​សង្គ្រោះបន្ទាន់​ប្រចាំ​តំបន់​បានផ្ដល់​ចំនួន​អ្នកស្លាប់ ​១៥​នាក់កាលពី​រសៀល​ថ្ងៃអាទិត្យ​។​

​លោក Kyrylo Tymoshenko អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​ ៦​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្មនៅ​ទីក្រុង Chasiv Yar ហើយ​ថា ​មនុស្ស ​២៣​នាក់​រួម​ទាំង​កុមារ​ម្នាក់​នៅតែ​ត្រូវ​បាន​កប់​ក្នុង​កម្ទេច​ថ្ម​នៅឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm