លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​របស់លោក Shinzo Abe ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សភា​របស់​ជប៉ុន

2022/07/11 05:18:34 pm        1.9 K

​ជប៉ុន៖ គណបក្ស​កំពុង​កាន់អំណាច និង​ដៃគូ​ចម្រុះ​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន បាន​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ ដែល​អាច​ត្រូវ​បាន​ជំរុញ​ដោយសារតែ​ក្ដី​អាណិតអាសូរ​ពី​អ្នកបោះឆ្នោត ក្រោយ​ការ​ធ្វើឃាត​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។

លទ្ធផល​បឋម​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​សភា​ជាន់ខ្ពស់​បង្ហាញថា គណបក្សកាន់អំណាច​របស់លោក Abe និង​ដៃគូ​ចម្រុះ​តូច​របស់​ខ្លួន Komeito កំពុង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​សភា និង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ថែមទៀត។​ ​ថ្ងៃ​ចុងក្រោយ​នៃ​ការធ្វើ​យុទ្ធនាការកាលពី​ថ្ងៃ​សៅរ៍ មួយថ្ងៃ​បន្ទាប់ពី​លោក Abe ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ ខណៈ​ក្រុម​មេដឹកនាំ​គណបក្ស​នេះ​បាន​ប្ដេជ្ញា​ប្រកាន់​ភ្ជាប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ និង​កាត់បន្ថយ​អំពើ​ហិង្សា​។ ​កាលពី​ថ្ងៃអាទិត្យ នគរបាល​ក្នុង​ប្រទេស​ជប៉ុន​នៅ​ភាគ​ខាងលិចបាន​បញ្ជូន​ជន​ដៃ​ដល់​ ទៅកាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​ក្នុង​តំបន់​ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត។ មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​តំបន់​មួយ​រូប​បាន​ទទួល​ស្គា​ល់ ពី​ការ​ធូរ​រលុង​ផ្នែក​សន្តិសុខដែល​បណ្ដោយ​ឲ្យ​ខ្មាន់កាំភ្លើង​អាច​ចូល​ទៅ​ជិត ​និង​បាញ់សម្លាប់​អតីត​មេដឹកនាំ​ជប៉ុន​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ឡើយ​។

​ការ​រាប់​សន្លឹកឆ្នោត​ប​ឋ​ម​បាន​បង្ហាញថា ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ដែល​កំពុង​កាន់អំណាច នឹង​ទទួល​បាន​យ៉ាងហោចណាស់ 143អាសនៈ​នៅក្នុង​សភា​ជាន់ខ្ពស់​ដែលមាន​សមាជិក 248រូប ជា​ព្រឹទ្ធ​សភាព​ដែល​មាន​អំណាច​តិច​ជាង​គេ​ក្នុងចំណោម​សភា​ទាំងពីរ​។ នេះ​គឺជា​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រយៈពេល​ ៦​ឆ្នាំ​ថ្មី​របស់​សភា​ជាន់ខ្ពស់​។ ​ដោយមាន​ការ​ជំរុញ​ដ៏​សំខាន់លោក​នាយក​រដ្ឋមន្ត្រី Fumio Kishida នឹង​កាន់អំណាច​ដោយ​គ្មាន​ការ​រំខាន​ រហូតដល់​ការបោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ដែល​បាន​គ្រោង​ទុក​នៅ​ឆ្នាំ2025៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm