ធន់ ផានិត​ ទទួលបាន​ការកោតសរសើរ​ច្រើន​ពី​អ្នកគាំទ្រ​ ទោះ​ចាញ់​កីឡាករ​ថៃ​នៅ​សង្វៀន​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី៨

2022/07/11 05:29:04 pm        267

​​ប្រដាល់៖ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ ធន់ ផានិត បាន​បាត់បង់​បី​ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន​នៃ​ការ​ប្រកួត​ព្រឹត្តិការណ៍ “​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​” រដូវ​កាល​ទី៨ ក្រោយ​ចាញ់​កីឡាករ​ថៃ ផាត់​ថា​ណា ស៊ីត​អា​ចាន​វីន​។

​​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៃ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទំងន់ ៦០គីឡូក្រាម​នេះ ធន់ ផានិត ដែល​កូនសិស្ស​របស់​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​លោក ធន់ សុភា មក​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារគឺជា​បេក្ខភាព ឈានមុខ​គេ​ម្នាក់​ដែល​គិតថា មានលទ្ធភាព​អាច​ដណ្តើម​ខ្សែក្រវាត់​រដូវ​កាល​នេះ​បាន​។ ​តែ​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​ពេញ​ស្ទូ​ឌី​យោ​បាយ័ន​ស្ទឹងមានជ័យ កីឡាករ​ថៃ ផាត់​ដា​ណា ស៊ីត​អា​ចាន​វីន ដែលមាន​បទពិសោធ​ក្រាសក្រែល​នៅ​ប្រទេស​ថៃ និង​ការចេញ​ប្រឡូក​លើ​ឆាក​អន្តរជាតិ​នោះ បានបង្ហាញ​ពី​ភាពម៉ឺងម៉ាត់ និង​ចេញ​រាល់​ក្បាច់​របស់ខ្លួន​ច្បាស់ៗធ្វើឱ្យ​កីឡាករ​កម្ពុជា ធន់ ផានិត មានការ​លំបាក​។ ​​យ៉ាងណាក្តី ផានិត​ បាន​ព្យាយាម​វាយ​បក​ទៅវិញ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន និង​ធ្វើឱ្យ​គូប្រកួត​ថៃ​ក៏​ពិបាកនឹង​យកឈ្នះ​ដោយ​ងាយៗ​ដែរ​។ ​​ការប្រកួត​​បញ្ចប់​ប្រាំ​ទឹក​ដោយ​កីឡាករ​ថៃ ផាត់​ថា​ណា​ យកឈ្នះ​ដោយ​ពិន្ទុ តែ​ ផានិត ​បានទទួល​ការកោតសរសើរ​ពី មជ្ឈដ្ឋាន​អ្នកគាំទ្រ​គុន​ខ្មែរ​ថា ​ជា​កីឡាករ​ដែលមាន​ការតស៊ូ អំណត់ មិន​ខ្លាច​គូប្រកួត ​បើទោះជា​ចាប់ផ្តើម​ពីរ​ទឹក​ដំបូង​ធ្វើ​មិន​បានល្អ តែ​អាច​ស្រោចស្រង់​ស្ថាន​ការ​ណ៍មកវិញ​រហូត​បញ្ច​ប់​ប្រាំ​ទឹក​។ ​​នេះ​ជា​បី​ពិន្ទុ​ទី​ពីរ​សំរាប់​កីឡាករ​ថៃ បន្ទាប់ពី រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀ​ យកឈ្នះ ផាន ផាន់​ណាត់ ​សប្តាហ៍​មុន​។

ដោយឡែក​សំរាប់​កីឡាករ​កម្ពុជា​មួយរូប​ទៀតគឺ​កីឡាករ ជ័រ ពៅ មិន​ធ្វើឱ្យ​ទស្សនិកជន​ខកបំណង​ឡើយ​ក្រោយ​យកឈ្នះ​កីឡាករ​ថៃ ផេ​ត​ម៉េ​ត​ម៉ៃ ស៊ីត​ណង​ឡេ​ក ដោយ​ពិន្ទុ​។ ​​នេះ​ក៏​ជា​បី​ពិន្ទុ​ទី​ពីរ​ផងដែរ​សំរាប់​កីឡាករ​កម្ពុជា​បន្ទាប់ពី ពេជ្រ សម្បត្តិ​ យកឈ្នះ​កីឡាករ​ថៃ ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក ​សប្តាហ៍​មុន​។ ​ជុំ​ទី២ នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​គឺជា​ជំនួប​រវាង ផាន ផាន់​ណាត់ ជួប​ជាមួយ ​ទួន​ប៉េ ស៊ីត​សាម​ផា​យ៉ាក និង ពេជ្រ សម្បត្តិ​ ជួប​ជាមួយ រ៉ា​ក់​ថែ ស៊ីត​អា​ចាន​បៀរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm