កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មី ប្រភេទ BA4 និង BA5 មានលទ្ធភាពឆ្លងលឿន

2022/07/11 05:57:21 pm        22.6 K

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញវត្តមាន អូមីក្រុងបំប្លែងថ្មី BA4 និងBA5 ដែលមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា។

ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា រហូតមកទល់ពេលនេះ កម្ពុជាមានការរកឃើញករណីឆ្លងកូវីដថ្មី ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ទន្ទឹមនឹងការរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃនេះ កម្ពុជាក៏បានរក​ឃើញវត្តមាន អូមីក្រុងបំប្លែងថ្មី BA4 និងBA5 ផងដែរ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា អូមីក្រុងបំប្លែងថ្មីនេះ តាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត ​គឺមានលទ្ធភាពឆ្លងលឿន។ លោកជំទាវ បញ្ជាក់ដែរថា ការឆ្លងអូមីក្រុងប្រភេទថ្មីនេះ​ ធ្វើឱ្យអ្នកជំងឺ ​ឈានទៅភាពធ្ងន់ធ្ងរ ប្រសិនបើមិនមាន​វ៉ាក់សាំង​ការពារខ្លួន ​និងមិនអនុវត្តតាមនិតិវិធីព្យាបាល ព្រមទាំងការការពារខ្លួនបានត្រឹមត្រូវទេនោះ។ ក្រោមហេតុផលទាំងនេះ ​ទើបទាមទារឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញក្នុងគម្លាត រយៈពេល ៣ខែ។

ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA4 និងBA5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ ​ជំនាន់មុនៗនោះទេ។ ​រោគសញ្ញាមានដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្ដាសាយធម្មតា។

លោកជំទាវនៅតែបញ្ជាក់ដដែលថា កូវីដ-១៩ មិនទៅណាឆ្ងាយនោះទេ គឺទាមទារការការពារខ្លួន និង​ជាពិសេសគឺទៅទទួលយកការចាក់វ៉ាក់សាំងទាំង​ដូសមូលដ្ឋាន និងដូសជំរុញ​ឱ្យ​បាន​ត្រឹមត្រូវ​តាមកាលកំណត់។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នេះ ក្រសួងសុខាភិបាល គឺនៅតែបន្តចាក់វ៉ាក់សាំង​ដោយ​មិនគិតថ្លៃជូនប្រជាពលរដ្ឋគ្រប់រូប ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ។ ​លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ដែរថា ​បច្ចុប្បន្នការចាក់វ៉ាក់សាំងដូសជំរុញទី ​៣ ​សម្រេចបានប្រមាន ៩ លាន ៥សែននាក់។​ ហើយកម្ពុជា ​ក៏បានឈានដល់ការចាក់វ៉ាក់សាំងដូសជំរុញទី៥ ផងដែ៕

អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm