សហភាព​អឺរ៉ុប​ប្រឈម​ខ្លាំង ខណៈ​រុស្ស៊ី​គ្រោង​បិទ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream មួយរយៈ

2022/07/11 06:39:24 pm        980

​សហភាព​អឺរ៉ុប៖ បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​ធំ​បំផុត​ដែល​បញ្ជូន​ឧស្ម័ន​រុស្ស៊ី​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ចាប់ផ្តើម​ជួសជុល​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នេះដោយ​លំហូរ​នេះ​បាន​រំពឹង​ទុក​ថា ​នឹង​ផ្អាក​រយៈពេល​ ១០​ថ្ងៃ ប៉ុន្តែ​រដ្ឋាភិបាល​ទីផ្សារ និង​ក្រុមហ៊ុន​នានា​បារម្ភ​ថា​ ការ​បិទ​នេះ​អាច​នឹង​ត្រូវ​បន្ត​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 បញ្ជូន​ឧស្ម័ន​ចំនួន ​៥៥​ពាន់​លាន​ម៉ែត្រត្រីគុណ​ក្នុង​មួយ​ឆ្នាំ​ចេញពី​ប្រទេស​រុស្ស៊ី ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ក្រោម​សមុទ្រ​បាល់​ទិ​ក។ បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ត្រូវ​ត្រួតពិនិត្យចាប់ពី​ថ្ងៃទី​១១ ​ខែកក្កដា​ដល់​២១ ​ខែកក្កដា​។ កាលពី​ខែ​មុនប្រទេស​រុស្ស៊ី​បាន​កាត់បន្ថយ​ការ​បង្ហូរ​ដល់​ទៅ 40%​ នៃ​សមត្ថភាព​សរុប​របស់​បំពង់​បង្ហូរ​ឧស្ម័ន ដោយ​លើកឡើង​ពី​ការ​ពន្យារពេល​ក្នុង​ការ​ប្រគល់​ឧបករណ៍​ដែល​ក្រុមហ៊ុន Siemens Energy (ENR1n.DE) របស់​អាល្លឺម៉ង់​ជួសជុល​នៅ​ក្នុង​ប្រទេស​កាណាដា​។

​សហភាព​អឺរ៉ុប​បារម្ភ​ថា ​រុស្ស៊ី​អាច​ពន្យារពេល​ត្រួតពិនិត្យ​ ដើម្បី​រឹតត្បិត​ការផ្គត់ផ្គង់​ឧស្ម័ន​បន្ថែមទៀតដោយ​ទប់ស្កាត់​ផែនការ​បំពេញ​កង្វះខាត​សម្រាប់​រដូវរងា និង​បង្ក​ឲ្យ​មាន​វិបត្តិ​ឧស្ម័ន​ដែល​ជំរុញ​ឲ្យ​មានការ​ចាត់វិធានការ​បន្ទាន់​នានា​ពី​បណ្ដា​រដ្ឋាភិបាល និង​ការ​ចំណាយ​ខ្ពស់​សម្រាប់​អតិថិជន​។ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​ថា ប្រទេស​នេះ​គួរតែ​ឈម​នឹង​លទ្ធភាព​នៃ​ការ​ផ្អាក​លំហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream 1 របស់​រុស្ស៊ី ហួស​ពី​ពេលវេលា​ត្រួតពិនិត្យ​ដែល​បាន​គ្រោង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm