សម្តេចតេជោ៖ ឆ្លៀតចូលសួរសុខទុក្ខ ដើម្បីលើកទឹកចិត្តដល់ជនមានពិការភាពនៅហាងម៉ាហ្សា១ ជិតសណ្ឋាគារសុខា

2022/07/11 06:56:24 pm        969

ភ្នំពេញ៖ ក្នុងពេល​អញ្ជើញធ្វើជាអធិបតីភាព​ក្នុងពិធីបើក​កិច្ចប្រជុំក្រុមប្រឹក្សា​សហព័ន្ធកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា​ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ឆ្លៀតចូល​សួរសុខ​ទុក្ខជន​ពិការមួយក្រុម ​ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារ។

សូមជំរាបជូនថា ហាងម៉ាស្សានេះមានឈ្មោះថា «សំណាង ខេមបូឌា» គឺជាកន្លែងម៉ាស្សាផ្តល់​សេវា​ដោយជនពិការភ្នែក។ ការអញ្ជើញចូលសួរសុខទុក្ខជនពិការ​នៅក្នុងហាងម៉ាស្សានេះ មិនមាន​បាន​រៀបចំ​ទុកជាមុននោះឡើយ ​ពោលជាការអញ្ជើញ​ចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។

ក្រៅតែពីការសាកសួរសុខទុក្ខ ​និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ​ សម្តេចតេជោ ហ៊ុន សែន​ ក៏បាន​ឧបត្ថម្ភ​ថវិកាមួយចំនួនជូនដល់បងប្អូន​ជនពិការបម្រើការងារនៅទីតាំងនោះផងដែរ។

សម្តេចតេជោ ​តែងតែយកចិត្តទុកដាក់ខ្ពស់​បំផុតដល់ការរស់នៅរបស់បងប្អូនជនពិការ។ ការយកចិត្តទុកដាក់នេះ ​ដោយសារតែសម្តេចយល់ពីទុក្ខលំបាករបស់ជនពិការ ក្នុងនាមសម្តេចជា​ជន​ពិការភ្នែកផងដែរ។ ការយកចិត្តទុកដាក់លើជនពិការ ជាស្មារតីនៃការទទួលខុសត្រូវក្នុងនាម​ជា​ប្រមុខដឹកនាំកម្ពុជា ​ដើម្បីជំរុញ​សមត្ថភាព ​និងលទ្ធភាព​ដល់ជនពិការ ​ខណៈដែលពួក​គេមិនមាន​កាយ​សម្បទា​គ្រប់គ្រាន់ ​ដើម្បី​បង្កភាព​ងាយស្រួលក្នុងការរស់នៅ ​ឬប្រកប​របរ​ចិញ្ចឹម​ជីវិតដូចអ្នក​មាន​កាយ​សម្បទាគ្រប់គ្រាន់នោះ។

នេះជាការស្តែងឱ្យឃើញកាន់​តែ​ច្បាស់​ថែមទៀតថា សម្តេចតេជោ គឺជាប្រមុខរាជរដ្ឋាភិបាល​មួយរូប​ ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត​ចំពោះជនពិការ​និងធ្វើឱ្យសិទ្ធិរបស់ជន​ពិកា​ត្រូវ​បាន​លើក​កំពស់នៅក្នុងសង្គម៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm