កូរ៉េខាងត្បូង​តាមដាន​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ជាច្រើន​ដែល​ទំនងជា​ត្រូវ​បាន​បាញ់​ដោយ​កូរ៉េខាងជើង

2022/07/11 07:18:11 pm        1.3 K

​កូរ៉េខាងត្បូង៖ យោធា​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​តាមដាន​គន្លង​គ្រាប់​ហោះ​ជាច្រើន នូវ​អ្វីដែល​ទំនងជា​ត្រូវ​បាន​បាញ់​ដោយ​កូរ៉េខាងជើង ពី​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ពហុ​ជំនាញ​ (MLRs) ដ៏​ទំនើប​។

​នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បានប្រកាសថា ការបាញ់​ទាំងនោះត្រូវបាន​តាមដាន​បន្ទាប់​ពី​ម៉ោង 6ល្ងាច​ម៉ោង​នៅ​សិង្ហបុរី ហើយ​យោធា​បាន​បង្កើន​ការ​ឃ្លាំមើល​ និង​បង្កើន​កម្រិត​ប្រកាស​អាសន្ន​ ដោយ​ពុំបាន​និយាយ​ថានឹង​មាន​ការបាញ់​បន្ថែមទៀត​នោះទេ​។​ ជា​ញឹកញាប់កូរ៉េខាងជើង​តែង​បាញ់​សាកល្បង ​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ពហុ​ជំនាញ ​MLRs អំឡុង​សម​យុទ្ធ​យោធា​។ ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ កូរ៉េខាងជើង​ក៏បាន​អភិវឌ្ឍន៍​សមត្ថភាព​គ្រាប់​រ៉ូ​កែ​តរបស់​ខ្លួន​កាន់តែ​ទំនើប​ដែរ​។ ​គ្រាប់​រ៉ូ​កែ​ត​តូចៗ និង​មី​ស៊ី​ល​ត្រូវគេ​មើល​ឃើញ​ថា ​ជា​ចំណុច​ស្នូល​នៃ​ផែនការ​របស់​កូរ៉េខាងជើងក្នុង​ការ​វាយប្រហារ​លើ​គោលដៅ​នានា​ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូងពេល​មាន​ជម្លោះ​។​

​នៅ​ឆ្នាំនេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់ រាប់​ចាប់ពី​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ដ៏​ធំ​បំផុត​របស់​ខ្លួន រហូតដល់​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ពហុ​ជំនាញ MLRs​។ អាវុធ​ទាំង​អស់​នោះ​ត្រូវ​បាន​ហាមប្រាម ​ក្រោម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់​កូរ៉េខាងជើង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        66
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        98
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm