សង្ខេប​ព័ត៌មាន​ដោះដូរ​កីឡាករ​ចុងក្រោយ​នៅ​អឺរ៉ុប​

2022/07/11 07:32:48 pm        132

​បាល់ទាត់​៖ ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​បាន​បន្តការងារ​យ៉ាង​មមាញឹក ក្នុងការ​ទិញដូរ​កីឡាករ​ត្រៀម​សំរាប់​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​ក្រោយនេះ​។ ​នៅ​ក្របខណ្ឌ​អង់គ្លេស Premier League ក្រុម​ឡើង​ថ្មី Nottingham Forest បាន​បន្ត​នាំចូល​កីឡាករ​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង ​ក្រោយពី​អវត្តមាន​ពី​ក្របខណ្ឌ​កំពូល​តាំងពី​ឆ្នាំ១៩៩៩​។

​ថ្មីៗ​នេះ Nottingham Forest បាន​នាំយក​ខ្សែការពារ​ស្លាប Omar Richards ពី Bayern Munich តម្លៃ ១០​លាន​ផោន​ជាមួយ​នឹង​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​។ ​Richard ជា​កីឡា​ករទី​៥ ដែល​មកកាន់ Nottingham Forest បន្ទាប់ពី​អ្នកចាំទី Dean Henderson ខ្ចី​ជើង​ពី Manchester United, ខ្សែការពារ​កណ្តាល Moussa Niakhate ពី Mainz តម្លៃ ៨.៥លាន​ផោន, ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Taiwo Awoniyi ពី Union Berlin តម្លៃ ១៧លាន​ផោន, ខ្សែការពារ​កណ្តាល Giulian Biancone ពី Troyes តម្លៃ ៥លាន​ផោន ហើយក៏​ឈានដល់​កិច្ចព្រមព្រៀង​នាំយក​ខ្សែការពារ​វែ​ល Neco Williams ពី Liverpool តម្លៃ ១៧លាន​ផោន​ទៀត​។ ​​ងាក​មក​ក្រុម​រួម​លី​គ Brentford ថ្មីៗ​នេះ​បាន​នាំយក​ខ្សែការពារ​ស្កុ​ត​ឡេ​ន Aaron Hickey ពី​ក្លិប​អ៊ីតាលី Bologna តម្លៃ ១៧លាន​ផោន​។ ​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​បាន​ចុះហត្ថលេខា​រយៈពេល ៤ឆ្នាំបន្ទាប់ពី​ធ្លាប់​បង្ហាញខ្លួន ៣៦លើក​នៅ​ក្របខណ្ឌ​អ៊ីតាលី Serie A ក្រោយ​ផ្លាស់​ពី​ក្លិប​ស្កុ​ត​ឡេ​ន Heart of Midlothian កាលពី​ឆ្នាំ២០២០​។

​​ងាក​មក Spurs វិញថ្មីៗ​នេះ​ទើបតែ​បាន​នាំយក​ខ្សែការពារ​កណ្តាល​របស់ Barcelona, Clement Lenglet ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាលបូក​រួមទាំង​លក្ខខណ្ឌ​ទិញ​ផ្តាច់​ផងដែរ​។ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​មិនសូវមាន​តំណែង ១១ ដំបូង​ឡើយ​នៅ Barcelona តាំងពី​ការមកដល់​របស់​អ្នកចាត់ការ Xavi Hernandez​។ ​​Clement Lenglet ត្រូវបាន Barcelona នាំយក​ពី Sevilla កាលពី​ឆ្នាំ២០១៨ ក្នុងតម្លៃ ៣៥.៩លាន​ផោន​។ ​​Clement Lenglet បាន​ក្លាយជា​កីឡា​ករទី៥ ដែល​មកដល់ Spurs បន្ទាប់ពី Ivan Perisic, Fraser Forster, Yves Bissouma និង Richarlison​។ ​​ជាមួយគ្នា​នោះដែរ Spurs ក៏បាន​បញ្ចេញ​ខ្សែបម្រើ​ស្លាប​ម្នាក់​ដែរ​គឺ​កីឡាករ​ហូ​ឡង់ Steven Bergwijn ទៅកាន់ Ajax Amsterdam ក្នុងតម្លៃ ២៦លាន​ផោន។ ​​កីឡាករ​វ័យ ២៤ឆ្នាំ​ជំរើសជាតិ​ហូ​ឡង់​រូបនេះ​ធ្លាប់ជា​កីឡាករ​របស់ Ajax ក្នុង​កម្រិត​យុវជន តែ​ត្រូវបាន Spurs នាំយក​ពី PSV កាលពី​ខែមករា ​ឆ្នាំ២០២០ បង្ហាញខ្លួន​សរុប ៨១លើក​រកបាន ៨គ្រាប់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm