មេដឹកនាំ​ពិភពលោក​កាន់ទុក្ខ​លោក Shinzo Abe

2022/07/11 09:57:26 pm        580

​ជប៉ុន៖ មេដឹកនាំ​ពិភពលោក​ទាំង​អតីតកាល និង​បច្ចុប្បន្នបាន​កាន់​មរណទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​សប្ដាហ៍​នេះ មេដឹកនាំ​រូប​នេះ​ដែល​មាន​មនុស្ស​ជាច្រើន​ហៅ​លោ​កថា​ជា​មិត្តភ័ក្ដិ ​ត្រូវបាន​គេ​ធ្វើឃាត ខណៈ​កំពុង​ថ្លែងសុន្ទរកថា​អំឡុង​យុទ្ធនាការ​ ក្នុង​ទីក្រុង​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុនកាលពី​ថ្ងៃ​សុក្រ​ ទី​៨​ ខែ​កក្កដា។

​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​និយាយ​ថា ឃាតកម្ម​លើ​លោក​ Abe កំពុង​ធ្វើ​ឲ្យ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ​លោក​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់។ ​ពិភពលោក​បាន​បាត់បង់​បុរស​ខ្លាំង​ម្នាក់ កាណាដា​បាន​បាត់បង់​មិត្ត​ជិតស្និទ្ធ​ម្នាក់​។ ចំណែក​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​ដល់​ប្រទេស​ជប៉ុន និង​ថ្កោលទោស​ឃាតកម្ម​លើ​លោក​ Abe។ លោក​ប្រធានាធិបតី​ចិន ​Xi Jinping បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ​និង​ការកាន់ទុក្ខ​ចំ​ពោះ​លោក Shinzo Abe ដែល​បាន​បាត់បង់​ជីវិត​ តាមរយៈ​ទូរទស្សន៍​រដ្ឋ​ចិន CCTV​។

ចំណែក​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ចូលរួម​កាន់​មរណទុក្ខ ​និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​លោក ​Abe និង​ប្រជាជន​ជប៉ុន​តាម​បណ្ដាញ Twitter​។ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​ថា ប្រទេស​ជប៉ុន​បាន​បាត់បង់​នាយករដ្ឋមន្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ពាក់​លី​ដើម្បី​ជាតិ​មាតុភូមិ​របស់​លោក​ និង​បាន​តស៊ូ​នាំ​តុល្យភាព​ជូន​ពិភពលោក​។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken នៅ​ថ្ងៃ​ចន្ទ​នេះបាន​សម្តែង​ការរំលែក​ទុក្ខ​របស់​ប្រទេស​លោក បន្ទាប់ពី​ការ​ធ្វើ​ឃាត​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។ ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក ​Abe​ ដែរ​។ ​ក្រៅពីនោះ​នៅ​មាន​មេដឹកនាំពិភពលោក​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1095
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        539
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm