លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូ បានចូលរួមចំណែកលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា

2022/07/12 01:02:32 am        94

ភ្នំពេញ​៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ និងមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារពិភពលោក និងដៃគូពាក់ព័ន្ធដូចជា អូស្រ្តាលី អាល្លឺម៉ង់ កូរ៉េ និង Global Financing Facility (GFF) ព្រមទាំងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-រាជធានី ទាំង២៥។

​លោកជំទាវរដ្ឋលេខាធិការ និងជានាយកគម្រោង បានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ ក្នុងការពិនិត្យ និងរៀបចំផែនការប្រតិបត្តិសម្រាប់រយៈពេល១៨ខែដំបូង របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។ ដើម្បីរៀបចំផែនការឱ្យសម្រេចបានទៅតាមគោលដៅកំណត់ អង្គភាពប្រតិបត្តិនីមួយៗ ត្រូវកំណត់អាទិភាពចំនួន៤គឺ៖ 

១) លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ និងការគាំពារហិរញ្ញវត្ថុ ដែលនឹងគាំទ្រចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជានាឆ្នាំ២០៣០។ 

២) ពង្រឹងគុណភាព និងសមត្ថភាពផ្តល់សេវាសុខាភិបាល ព្រមទាំងពង្រីកការផ្តល់សេវាជំងឺមិនឆ្លង និងការចូលរួមរបស់សហគមន៍។

៣) ការត្រួតពិនិត្យតាមដាន និងគ្រប់គ្រងសមភាពយេនឌ័រ និងសង្គម

៤) ការឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្ន ដែលនឹងផ្តល់ការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅពេលមានគ្រោះអាសន្ន ។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើង ពីការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់។  

លោកជំទាវ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ បានទទួលលទ្ធផលគួរជាទីមោទនៈ ដែលអាចយកជាមេរៀនបទពិសោធន៍ សម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២។ លោកជំទាវ វេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តសិក្ខាកាមទាំងអស់ចែករំលែកនូវបទពិសោធន៍ល្អៗ សម្រាប់ជាធាតុចូលបន្ថែម ព្រមទាំងរៀបចំផែនការប្រតិបត្តិសម្រាប់រយៈពេល១៨ខែដំបូង ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយគ្នានោះដែរអ្នកឯកទេសសុខភាពជាន់ខ្ពស់របស់ធនាគារពិភពលោក លោកស្រី លី ណារ៉េត បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការរៀបចំគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ នេះប្រកបដោយជោគជ័យ។ ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ មានរយៈពេលប្រាំឆ្នាំ និងមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ តទៅ។ សេវាពិនិត្យរកនិងព្យាបាលជំងឺមិនឆ្លង និងត្រូវពង្រីកក្នុងវិសាលភាពទូទាំងប្រទេស ហើយសេវាពិនិត្យរកនិងព្យាបាលការរលាកមុនដំណាក់កាលមហារីកមាត់ស្បូន នឹងត្រូវពង្រីកបន្ថែម ចំនួន៥០០មណ្ឌលសុខភាព និង៦០មន្ទីរពេទ្យបង្អែក។

លោកស្រីតំណាងធនាគារពិភពលោក ក៏បានថ្លែងអំណរគុណដល់លោកជំទាវនាយកគម្រោង ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងសិក្ខាសាលានាថ្ងៃនេះ និងបានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលតែងតែសហការសម្របសម្រួលអនុវត្តគម្រោងបានទទួលជោគជ័យ៕ ​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm