Barcelona គ្រោង​ឲ្យ Samuel Umtiti​ ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅ​ខាងមុខ

2021/04/27 09:59:58 am        103

​បាល់ទាត់៖ ​ក្លិប​អេ​ស្ប៉ា​ញ FC Barcelona ត្រូវបាន​គេ​អោយដឹងថា ទំនងជា​នឹង​អោយ​ខ្សែការពារ​បារាំង Samuel Umtiti​ ចាកចេញ​នៅ​ដំណាក់​រដូវ​កាល​នេះ​ដោយ​គ្មាន​តម្លៃ​ផ្ទេរ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Dario AS​។

​​Samuel Umtiti​ បាន​ផ្លាស់​មកកាន់ Barcelona កាលពី​ឆ្នាំ២០១៦ ក្នុងតម្លៃ​ប្រហែល ២៥លាន​អឺរ៉ូ​។ ការមកដល់​ដំបូង Umtiti ​តែងតែ​ជា​ជំរើស​ដំបូង និង​បានឈ្នះ​ជើងឯក La Liga ​និង Copa del Rey ក្នុង​ពីរ​រដូវ​កាល​ដំបូង​របស់ខ្លួន​នៅ Camp Nou​ ក៏ដូចជា​ឈ្នះ​ជើងឯក​ពិភពលោក ២០១៨ នៅ​រុស្ស៊ី​ជាមួយ​ក្រុម​ជំរើសជាតិ​បារាំង​។​ ​​យ៉ាងណាក្តី​របួស​បានធ្វើ​អោយ​កីឡាករ​ជំរើសជាតិ​បារាំង​រូបនេះ ខកខាន​ឱកាស​ជំរើស​ដំបូង​នៅ​ពីក្រោយ Gerard Pique និង Clement Lenglet ​ក៏ដូចជា​កីឡាករ​វ័យក្មេង​មួយចំនួន​នាពេល​បច្ចុប្បន្ន​។​

​​កិច្ចសន្យា​របស់​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​ជាមួយ Barcelona នៅមាន​សុពលភាព​ដល់​ឆ្នាំ ២០២៣ ឯណោះ​តែ Barcelona ទំនងជា​បញ្ចេញ Umtiti​ ដោយ​គ្មាន​តម្លៃ​ផ្ទេរ ​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ប្រាក់​ឈ្នួល​ដែល​ត្រូវបាន​គេ​ដឹងថា ​ប្រមាណ ២០ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។​

​ក្លិប​នៅ​អង់គ្លេស​ជាច្រើន ​សុទ្ធតែ​ត្រៀមចាំ​យក​អតីត​ខ្សែការពារ Lyon រូបនេះ​ដូចជា Arsenal, Chelsea និង Manchester United ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm