កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​ប៉ា​រ៉ា​លើកដំបូង​ទទួល​បាន​ជោគជ័យ​ជាង​ការ​គ្រោង​ទុក​

2022/07/12 04:54:10 pm        254

​អាស៊ានប៉ារ៉ា​ហ្គេម៖ កិច្ចប្រជុំ​ថ្ងៃ​ដំបូងដែល​ផ្ដោត​សំខាន់​លើ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា ដើម្បី​ជជែក​អំពី​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជាបានសម្រេច​ជោគជ័យ​ជាង​ការគ្រោងទុក បន្ទាប់ពី​ប្រតិភូ​បណ្ដា​ប្រទេស​ចូលរួមបាន​ការគាំទ្រ និង​សន្យា​ជួយ​កម្ពុជា​ទៀតផង។​

​នេះ​បើតាម​ន​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​និង​ជា​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ស្របពេល​កម្ពុជាកំពុង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ថ្ងៃ​ដំបូងផ្ដោតលើ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ នៅ​កម្ពុជា ដែល​យកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ ២ ទី​១-​កិច្ចសហប្រតិបត្តិការរវាង​ម្ចាស់ផ្ទះជាមួយ​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ និង​ទី​២-​ការវាយតម្លៃ​ពី​ការរៀបចំ​របស់​ម្ចាស់ផ្ទះ ដែល​ជាការ​ផ្ដល់នូវ​គុណ​តម្លៃបន្ថែម​ដល់​ម្ចាស់ផ្ទះ​កម្ពុជា។ ហើយ​ជា​លទ្ធផលគឺ​បានសម្រេច​ផ្លៃ​ផ្កា​យ៉ាង​ល្អប្រសើរ ដោយ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រតិភូ​ចូលរួម ទោះបី​មាន​សំណូមពរ​បន្ដិចបន្ដួច​ក៏ដោយ។​​

​បើតាម​ការ​បង្ហើប​រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា អាច​នឹងមាន​កិច្ចប្រជុំ​តិចតួច​ទៀត ដើម្បី​សម្រេច​លើ​លក្ខខណ្ឌ​បច្ចេកទេស ក្នុងការ​ធានាបាន​នូវ​ភាព​រួចរាល់​របស់​ម្ចាស់ផ្ទះ សម្រាប់​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​តែម្ដង។​ ​ដោយឡែក​នៅ​ថ្ងៃទី​១២-១៣ ខែកក្កដា​នេះ កិច្ចប្រជុំ​នឹង​ផ្ដោត​សំខាន់​លើ​ដំណើរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​វិញ​ម្ដង ដែលមាន​ប្រតិភូ​ជាង ១០០​នាក់មកពី ១១​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍។ កិច្ចប្រជុំ​នេះនឹង​យកចិត្តទុកដាក់​លើ​ការអនុម័ត​ប្រភេទ​កីឡា ការអនុម័ត​លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ (​ទូរទស្សន៍​) និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ជាដើម ព្រមទាំង​ការពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​សំខាន់ៗ​មួយចំនួន​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm