កម្ពុជា​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ប្រតិភូ​កីឡា​អាស៊ាន​

2022/07/12 05:06:30 pm        364

​​អាស៊ានប៉ា​រ៉ាហ្គេម៖ កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ ដែល​គ្រោង​ធ្វើឡើង​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ជជែក និង​សម្រេច​លើ​ការងារ​សំខាន់ៗ​មួយចំនួន ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ​ដែលជា​សេនាធិការ​របស់រាជរ​ដ្ឋា​ភិ​បាលដែលមាន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ជា​ប្រធាន បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ពិសេស​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង ១០​ប្រទេស​តែម្ដង។​ ​ជាក់ស្ដែង​ថ្ងៃ​ដំបូងនៃ​ការបើក​ដំណើរការ​កិច្ចប្រជុំដែល​ថ្លែង​សន្ទរកថាបើក​ដោយ​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏ដូចជា​ដំណើរ​ទស្សនកិច្ច​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​របស់​កម្ពុជានៅ​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ CAMSOC ​ក៏បាន​រៀប​ច​អាហារ​សាមគ្គី​ជូន​ប្រតិភូ និង​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ទាំងអស់ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ និង​ភាពកក់ក្ដៅ​បំផុត​ផងដែរ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​ CAMSOS ​បាន​គូសបញ្ជាក់ថា ការធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ ក្រៅពី​ផ្ដោត​សំខាន់​លើ​ការស្វែងរក​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​សមាជិក ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ រឿង​សំខាន់​ដែល​កម្ពុជាត្រូវធ្វើ ពិសេស​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​ថ្នាក់ដឹកនាំ​នោះ គឺ​ការទទួល​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាពកក់ក្ដៅជូន​ដល់​ប្រតិភូ​ទាំងអស់។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​រយៈពេល ៣​ថ្ងៃនេះនឹង​ពិភាក្សា​លើ​ការងារ​សំខាន់ៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ក៏ដូចជា​ការ​ការអនុម័ត​ប្រភេទ​កីឡា ការអនុម័ត​លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ (​ទូរទស្សន៍​) និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm