ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់

2022/07/12 10:08:05 am        220

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP)។

ព្រឹត្តិការណ៍នេះ រៀបចំឡើងសម្រាប់ជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ និងឯកជន អំពីបទប្បញ្ញត្តិនិងគោលការណ៍ណែនាំថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមឱ្យច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលបានអនុម័តនៅចុងឆ្នាំ២០១៩។

សិក្ខាសាលាសាធារណៈថ្ងៃនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមដោយផ្ទាល់ចំនួនប្រមាណ ១២០នាក់ មកពីគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានអ្នកចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០០នាក់។

សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តនេះ បានសហការរៀបចំធ្វើឡើងក្រោមការគាំទ្ររបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)»៕

អត្ថបទដែលទាក់ទង

គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបានជាង ៦៥% គ្រោងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៦
2025/01/28 09:08:08 am        1
អ្នកវិភាគ និងអ្នកនយោបាយ ចំអកឱ្យទណ្ឌិតក្បត់ជាតិបីជំនាន់ថា មិនទាន់ស្គាល់ខ្នុរច្បាស់ផង បែរជាតាំងខ្លួនជាអ្នកជំនាញខាងកសិកម្ម
2025/01/28 08:43:05 am        1
គណៈប្រតិភូជប៉ុន១២០នាក់ ទស្សនកិច្ចអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈការសាងសង់សម្រេចបានជាង ៩៤%
2025/01/27 02:37:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហេសបូឡា បដិសេធការបន្តបទឈប់បាញ់ ហើយអ៊ីស្រាអែលត្រូវតែដកទ័ពចេញដោយគ្មានការពន្យារពេល

2025/01/28 10:18:06 am
​អ្នករួចជីវិតក្នុងការរំដោះពីរបបណាហ្ស៊ី ព្រមានពីកំណើនប្រឆាំងជនជាតិជ្វីហ្វ ក្នុងខួបលើកទី៨០
2025/01/28 10:10:24 am
​ក្រុមហ៊ុនក្រៅស្រុកមួយ គ្រោងបង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ផ្គត់ផ្គង់ចូលទីផ្សារក្នុងតំបន់
2025/01/28 10:05:51 am
​ស៊ូដង់ខាងត្បូង ដកបម្រាមគោចរទូទាំងប្រទេស ដែលដាក់ចេញបន្ទាប់ពីកុបកម្មដ៏ហិង្សា
2025/01/28 09:55:01 am
​UN៖ បញ្ហាអាកាសធាតុធ្ងន់ធ្ងរ បង្កើនហានិភ័យនៃភាពអត់ឃ្លាននៅអាមេរិកឡាទីន
2025/01/28 09:47:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/24 11:31:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/26 06:43:05 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/27 04:57:22 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/27 06:10:54 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am