សម្តេចក្រឡាហោម ស ខេង ដឹកនាំមន្រ្តីរាជរដ្ឋាភិបាលប្រារព្ធពិធីទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី៣៣

2022/07/12 05:11:46 pm        585

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំ​មន្រ្តី​រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រារព្ធពិធីទិវាប្រជាជនពិភពលោក ១១កក្កដា លើកទី​៣៣ ក្រោមប្រធានបទ «ពិភពលោកមួយដែលមានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះ​ទៅ​រក​អនាគត​ដែល​មាន​ភាព​ធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជាជម្រើសសម្រាប់ទាំងអស់គ្នា»។

កម្មវិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានមន្រ្តីអន្តរស្ថាប័ន មន្រ្តីអង្គការសហប្រជាជាតិ និង​មន្រ្តី​សង្គម​ស៊ីវិលមួយចំនួនចូលរួមផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថាទិវាប្រជាជនពិភពលោក១១កក្កដា បានប្រារព្ធ​ឡើង​ដោយ​ផ្ដើមចេញ​ពី​គំនិត​ចង់​ស្វែង​យល់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​អំពី​បញ្ហា​ប្រជាជន​នៅ​ក្នុង​ពិភពលោក ហើយថាផ្អែកលើមូលដ្ឋាននេះក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី​អភិវឌ្ឍអង្គការ​សហប្រជាជាតិ​បានកំណត់យកថ្ងៃទី១១កក្កដា ឆ្នាំ១៩៨៩ ដើម្បីប្រារព្ធទិវានេះជាលើកដំបូង និងបានណែនាំ​ឱ្យរដ្ឋសមាជិកប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដោយចាត់ទុកប្រជាជន​ជា​មធ្យោបាយ​ចុង​ក្រោយ​នៃការអភិវឌ្ឍ និងគោលដៅចុងក្រោយនៃការអភិវឌ្ឍ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា នៅឆ្នាំនេះ ទិវានេះបានប្រារព្ធឡើងក្រោមប្រធានបទ «ពិភពលោក​មួយ​ដែល​មានប្រជាជន៨ប៊ីលាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់​យក​ឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា»។ ប្រធាន​បទ​នេះ​ពិត​ជា​ឆ្លើយ​តប​ស្ថានភាព​ជាក់ស្ដែងនៃប្រជាជនក្នុងពិភពលោក ដោយសារអត្រា​មរណភាព​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន ហើយមនុស្សរស់នៅមានអាយុវែងជាងមុន និងសុខភាពល្អប្រសើរ។

ឯកឧត្តម ឆាយ ថន បានឱ្យដឹងថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ប្រជាជន​ពិភព​លោក​ជា​រៀងរាល់​ឆ្នាំ​ដើម្បីរំលឹក និងជំរុញបន្ថែមដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បញ្ញវន្ត សិស្ស​និស្សិត និងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ បន្តខិតខំ​ប្រឹងប្រែង ដើម្បី​បុព្វហេតុ​ប្រជាជន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈជារៀងរាល់ឆ្នាំ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល តែង​បាន​ផ្ញើសារលិខិតអបអរសាទរ និងជូនពរប្រជាពលរដ្ឋនាឱកាសទិវានេះ។

ថ្លែងនៅក្នុងពិធីនេះដែរ សម្តេចក្រឡាហោម ស ខេង បានអះអាងជាថ្មី​ម្តង​ទៀតថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​សូម​ប្ដេជ្ញាចិត្តបន្តគាំទ្រ កម្មវិធីសកម្មភាព នៃសន្និសីទ​អន្តរជាតិ ស្ដីពី​ប្រជាជន និង​អភិវឌ្ឍ​សំដៅ​សម្រេច​ឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពសកលឆ្នាំ២០៣០ ក៏ដូចជា​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចិរភាពកម្ពុជាដែលមិនទុកចោលនរណាម្នាក់ដើម្បី សុខុមាលភាព​របស់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង​ឆ្ពោះទៅ​រក​អនាគត​មួយ​ដែល​មាន​ភាព​ធន់​ដើម្បី​ចាប់យកឱកាស និង​ធានា​សិទ្ធិ និ​ង​ជម្រើសសម្រាប់ទាំងអស់គ្នា។

សម្ដេចក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់​របស់​រាជ​រដ្ឋាភិបាល​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហការ និង​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អជាមួយនឹងដៃគូអភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និងអ្នកមានចំណែកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការ​ជំរុញ​ការ​អនុវត្ត​កម្មវិធី​សុខភាព នៃ​សន្និសីទ​អន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍសំដៅ​សម្រេច​បាន​ជោគ​ជ័យ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ហើយក្រសួងផែនការត្រូវបន្តរៀបចំ ទិវាប្រជាជន​ពិភពលោក​នេះ​ឲ្យបា​ន​ទៀង​ទាត់​ ដើម្បី​បញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុស​ត្រូវ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ប្រជាជន៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm