ទីក្រុង​ប៉េកាំង​ព្រមាន​ទល់នឹង​ការ​យក​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍​ធ្វើជា​កូនអុក​របស់​មហា​អំណាច​

2022/07/12 05:15:06 pm        1.2 K

​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​ថា ​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍​គួរតែ​ជៀសវាង​ក្លាយ​ជា​កូនអុក​របស់​ក្រុម​ប្រទេស​មហាអំណាច​ធំៗ​ និង​មិន​គួរ​បង្ក​បញ្ហា​ដាក់គ្នា​ទៅ​វិញ​ទៅមក​នោះ​ទេ​។

​លោក Wang បាន​និយាយ​នៅ​ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទដែល​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​សារ​ព័ត៌មាន ​Reuters ថា យើង​គួរតែ​ការពារ​តំបន់​នេះ​ពី​ការ​គិតគូរ​ភូមិសាស្ត្រ​នយោបាយ កុំ​ឲ្យ​ត្រូវ​គេ​ប្រើ​ជា​កូនអុក​ពី​សំណាក់​គូប្រជែង​មហាអំណាច​ដ៏​ធំ និង​គេច​ចេញពី​ការ​បង្ខិត​បង្ខំ​។ ​លោក Wang បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ ខណៈ​កំពុង​ចូលរួម​កិច្ចប្រជុំ ASEAN ជា​ប្លុក​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​មាន​សមាជិក​ក្នុង​តំបន់​ចំនួន ​១០​ប្រទេស​នៃ​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍​។​ លោ​កថា​ អនាគត​នៃ​តំបន់​របស់​យើង​ គួរតែ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​យើង​ខ្លួនឯង​។

​ប្រមុខ​ការទូត​ចិន​រូបនេះ​បាន​និយាយ​ថា ប្រទេស​នានា​គួរតែ​គោរព​សិទ្ធិ​ស្របច្បាប់ ​និង​ផល​ប្រយោជន៍​របស់​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រសើរ​ជាង​អង្គុយ​រក​នឹង​បង្ក​បញ្ហា ​ឬទប់ទល់​សកម្មភាព​របស់​ភាគី​ផ្សេង​។​ ​កាលពី​ខែមីនា លោក Wang បាន​ចោទ​សហរដ្ឋអាមេរិក​ថា ​កំពុង​ព្យាយាម​បង្កើត​សម្ព័ន្ធ NATO ថ្មី​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ដើម្បី​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​នេះ។ លោក​ថា តំបន់​អាស៊ី-​ប៉ាស៊ីហ្វិកគឺជា​ដែនដី​មាន​កិច្ចសន្យា​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ មិន​មែន​ជា​ក្ដារ​អុក​សម្រាប់​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នោះ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1033
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        516
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm