ប្រតិភូ​កីឡា​អាស៊ាន​កោតស្ញប់ស្ញែង​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កម្ពុជា ពិសេស​ស្ដាត​មរតក​តេ​ជោ​

2022/07/12 05:25:02 pm        682

​អាស៊ានប៉ារ៉ាហ្គេម៖ ប្រតិភូ​កីឡានៃ​បណ្ដា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាបាន​សម្ដែង​ការភ្ញាក់ផ្អើល និង​កោតស្ញប់ស្ញែងចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​របស់​កម្ពុជា ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដែលមាន​ភាពទំនើប​អស្ចារ្យ សម្រាប់​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។​

​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ដ្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន បន្ទាប់ពី​ធ្វើដំណើរ​ទស្សនកិច្ចជាមួយ​ប្រតិភូ​បណ្ដា​ប្រទេស​សមាជិក​ផ្សេងៗ​ទៀតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាកាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២។​ ​លោក​ Minn Thein Zan ​រដ្ឋមន្ត្រីក្រសួង​កីឡា និង​កិច្ចការ​យុវជន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​មី​យ៉ាន់​ម៉ាបានបង្ហាញ​ការភ្ញាក់ផ្អើល បន្ទាប់ពី​បានឃើញ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​កម្ពុជា ក៏ដូចជា​សំណង់​អាគារ​ដ៏​រីកចម្រើន​នៅ​ក្រុងភ្នំពេញ។ លោក​បាន​កោតសរសើរ​កម្ពុជាដែលមាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​លោក​សង្ឃឹមថា កម្ពុជា​ទទួលបាន​ជោគជ័យ និង​ភាព​អស្ចារ្យ សម្រាប់​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​

​ដោយឡែក​លោក​ Valeriano L.Floro II ​សមាជិក​ប្រតិបត្តិ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីនក៏បាន​ថ្លែង​ស្រដៀង​គ្នា​ដែលថា អ្វីៗ​គ្រប់យ៉ាង​មើលទៅ​សុទ្ធ​តែមាន​កម្រិត​ខ្ពស់ ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលមាន​ភាពទំនើប​អស្ចារ្យដូច​នៅ​បណ្ដា​ប្រទេស​ជឿនលឿន ហើយ​លោក​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង សម្រាប់​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ របស់​កម្ពុជា។​ ​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ាលើក​ទី​១ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​កម្ពុជា​នេះនឹង​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ដែលជា​កិច្ចប្រជុំ​ដ៏​សំខាន់ដើម្បី​អនុម័ត​លើ​ការងារ​សំខាន់ៗ​មួយចំនួន ដូចជា​ការកំណត់​ប្រភេទ​កីឡា ការលក់​សិទ្ធិ​ទូរទស្សន៍ និង​ការកែសម្រួល​ធម្មនុញ្ញ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm