អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​យាន​ដ្រូ​ន​បំពាក់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ដើម្បី​ជួយ​ដល់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​

2022/07/12 05:35:41 pm        1.0 K

​សហរដ្ឋអាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​របស់​លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​បោះជំហាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ផ្តល់ឱ្យ​រុស្ស៊ី​ នូវ​យាន​ដ្រូ​ន​ផលិត​ក្នុងស្រុក​របស់​ខ្លួន​រាប់​រយ​គ្រឿង ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​វិមាន​ក្រឹម​ឡាំង​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។

​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា សហរដ្ឋអាមេរិកមាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​ទីក្រុង​តេ​អេ​រ៉ង់​កំពុង​រៀបចំ​ផ្តល់​យាន​ដ្រូ​ន UAVs ជា​ច្រើន​រយ​គ្រឿង រួម​ទាំង​យាន​ដ្រូ​ន ​UAVs ដែល​មាន​សមត្ថភាព​បំពាក់​សព្វាវុធតាម​ពេលវេលា​កំណត់​ដ៏​ឆាប់រហ័ស​ទៅ​ឲ្យ​រុស្ស៊ី។ ​លោក​បាន​សំដៅ​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​យាន​ដ្រូ​ន​។ ​លោក Sullivan បាន​និយាយ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​រៀបចំ​បន្ថែម​ទៀត​ដើម្បី​បណ្តុះ​បណ្តាល​កងកម្លាំង​រុស្ស៊ី​ ឲ្យ​ចេះ​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​ខ្លួន​ឱ្យបាន​ឆាប់​ក្នុង​ខែ​នេះ ខណៈ​កងកម្លាំង​របស់​ទីក្រុង​ម៉ូស្គូ​នៅតែ​បន្ត​ទទួលរង​ការខាតបង់​ក្នុង​សមរភូមិ ​ស្រប​ពេល​មានការ​វាយ​រុល​ទៅ​មុខ​យឺត​ៗ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

​លោក​ Sullivan ពុំបាន​បញ្ជាក់​ពី​របាយការណ៍​ចារកម្ម​ ដែល​លោក​កំពុង​ផ្អែកលើ​ការ​អះអាង​របស់​លោក​នោះ​ទេ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្រឹងប្រែង​ក្នុង​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី ជា​ផ្នែក​មួយ​ដើម្បី​ទប់ស្កាត់​ប្រទេស​នេះ​ពី​ការ​បំពេញ​បន្ថែម​នូវ​ស្តុក​សង្គ្រាម​របស់​ខ្លួន​។ ទណ្ឌកម្ម​ទាំងនោះ​រួម​ទាំង​ការ​រឹតត្បិត​លើ​ការនាំចេញ​លើ​បច្ចេកវិទ្យា​ប្រើប្រាស់ ២​សំខាន់ៗ​រួម​ទាំង​យាន​ដ្រូ​ន​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        867
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm