ប្រមុខ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថា ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​មានការ​រីកចម្រើន​ខ្លាំង​

2022/07/12 05:53:38 pm        160

​​សូ​ហ្វ​តិ​ន្នី​ស៖ ឯកឧត្តម​បណ្ឌិត ជា ប៊ុនហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​កម្រិត​គុណភាព​របស់​កីឡាករ​-​កីឡាការិនីដែល​ចូលរួម​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើ​រើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២ មានការ​រីកចម្រើន​ខ្លាំងជាង​ព្រឹត្តិការណ៍​ឆ្នាំកន្លងមក​។​

​ការគូសបញ្ជាក់​នេះ បន្ទាប់ពី​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២២ បាន​ដំណើរការ​ដោយ​រលូន និង​បញ្ចប់​ដោយ​ជោគជ័យកាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដានៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ឆ្លៀតឱកាស​នោះដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​សម្រួច​សមត្ថភាព​ត្រៀម​កីឡាករ​-​កីឡាការិនី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឯកឧត្តម​បាន​ប្ដេជ្ញា​ខិតខំ​រៀបចំ​ការប្រកួត​សំខាន់ៗ​មួយចំនួនទៀតក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ ដើម្បី​ដុស​ខាត់​សមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែខ្លាំង ព្រមទាំង​មន្ដ្រី​បច្ចេកទេស ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នា​ឆ្នាំក្រោយ។​

​សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះបាន​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ដោយមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧៤​នាក់ដោយ​ធ្វើការ​ប្រកួត​លើ ៩វិញ្ញាសា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm