ទីក្រុង​ Moscow នឹង​បង្កើន​ការ​វាយ​សន្ធាប់ ខណៈ​លោក Zelenskyy ព្រមាន​ពី​ការ​វាយ​សន្ធាប់​របស់​រុស្ស៊ី​

2022/07/12 06:15:43 pm        785

​រុស្ស៊ី៖ អ៊ុយ​ក្រែ​ន​ព្រមាន​ថា រុស្ស៊ី​កំពុង​ត្រៀម​បង្កើន​ការ​វាយ​សន្ធាប់​លើ​ទីក្រុង​នានា​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​ប្រទេស​នេះ ជាទី​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី លើ​អគារ​លំនៅឋាន​ពលរដ្ឋ​កាលពី​ចុង​សប្ដាហ៍​មុនបាន​កើន​ឡើង​ដល់ ​៣១​នាក់ ហើយ​គ្រាប់​រ៉ូ​កែ​ត​បានសម្លាប់​មនុស្ស​ ៦​នាក់​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ Kharkiv របស់​ប្រទេស​នេះ។

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សន្ទរកថា​ពេលយប់​ថា តំបន់​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​នៅតែ​បន្ត​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​ ក្នុង​ការ​វាយ​ប្រហារ​រប​ស់​រុស្ស៊ី​រយៈ​ពេល​ច្រើន​សប្ដាហ៍​មក​ហើយ ជាទី​ដែល​មនុស្ស​ ៣១​នាក់​ត្រូវបាន​បញ្ជាក់​ថា​បាន​ស្លាប់ បន្ទាប់ពី​ការ​វាយឆ្មក់​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​ទីក្រុង Chasiv Yar ក្នុង​តំបន់ Donetsk។​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក Igor Konashenkov បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ជាង ​៣០០​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​របស់​កងកម្លាំង​រុស្ស៊ី​ជិត​ទីក្រុង Chasiv Yar ដោយ​ពុំបាន​បញ្ជាក់​ពី​ពេលវេលា ឬ​ព័ត៌មាន​លម្អិត​ទេ​។

​ទាហាន​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា តំបន់​ភាគ​ខាងកើត​ប្រទេស​នេះ​បាន​រង​ការ​បាញ់​ផ្លោង​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​រាល់​ការវាយប្រហារ​ដោយ​កងទ័ព​ថ្មើរជើង​រុស្ស៊ី​ត្រូវ​ផ្អាក​ទាំងអស់។​ ​ទាហាន​ខាងលើ​និយាយ​ថា មាន​សញ្ញា​ជាច្រើន​បង្ហាញ​ថា អង្គភាព​រុស្ស៊ី​កំពុង​ត្រៀម​បង្កើន​ប្រតិបត្តិ​ការវាយប្រហារ​ចេញពី​ទិស​ដៅ​ទីក្រុង Kramatorsk និង Bakhmut ដោយ​សំដៅ​ទៅលើ​ទីក្រុង​សំខាន់ៗ​២ ដែល​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅឡើយ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        20
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        14
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm