សហព័ន្ធ​កីឡា​បាញ់កាំភ្លើងទទួលបាន​ដៃគូ​សាងសង់​ទីលានត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/07/12 06:36:16 pm        169

បាញ់កាំភ្លើង​៖ ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជាបានទទួល​ការគាំទ្រ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីលាន​បាញ់កាំភ្លើង​ស្ដង់ដារ​អន្ដរជាតិ ក្នុង​គោលបំណង​បម្រើ​ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង ក៏ដូចជា​បម្រើ​ឲ្យ​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ បន្ទាប់ពី​ឯកឧត្តម​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នាជាមួយ​លោក​ KEVIN HSU ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lixin Group ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ឯកឧត្តម មៀ​ច សុផាន់​ណា បាន​ឲ្យ​ដឹងថា ដើម្បី​ធានាបាន​ដល់​ការអភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​ប្រកបដោយ​គុណភាព និង​ស្តង់ដា ទើប​សហព័ន្ធ​ស្វែងរក​ដៃគូដើម្បី​សាងសង់​ទីលាន។

ឯកឧត្តម​ថា ការសាងសង់​ទីលាន​នេះគឺជា​រឿង​សំខាន់ និង​ចាំបាច់​បំផុត ដើម្បី​អភិវឌ្ឍ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ដើរ​ទាន់​បណ្តា​ប្រទេស​ផ្សេងៗ។​ ​ជាពិសេស​ទៀត​នោះ ទីលាន​បាញ់កាំភ្លើង​នេះក៏​នឹង​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ ​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​ដែល​កំពុង​ត្រៀមខ្លួន​យ៉ាងសកម្ម ដើម្បី​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ដំបូង​សម្រាប់​កម្ពុជា​ផងដែរ៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm