អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី5 ខែ​កញ្ញា​

2022/07/12 09:34:53 pm        708

​ចក្រភពអង់គ្លេស៖ លោក Graham Brady ប្រធាន​ក្រុម​សមាជិកសភា​គណបក្ស​អភិរក្សនិយម​ដ៏​មាន​ឥទ្ធិពល ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ គណៈកម្មាធិការ​ 1922 បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​រំពឹងថា ​អ្នក​បន្ត​តំណែង​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Boris Johnson នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី5 ខែកញ្ញា​។​

​លោក Brady បាន​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង Westminster ថា ​ការជ្រើសរើស​ឲ្យ​ឈរឈ្មោះ​បេក្ខជន​នឹង​បើក​ហើយ​បិទ​ជា​ផ្លូវការនៅ​ថ្ងៃ​អង្គារ​នេះ​។​ ​ការបោះឆ្នោត​ជុំ​ទី​1 នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ហើយ​លើក​ទី​2 ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បេក្ខជន​ដែល​មិន​បានទទួល​យ៉ាងតិច ​30​សំឡេងត្រូវ​ជំ​រុះ​ចោល​ក្នុង​ជុំ​នីមួយៗ​។​ ​បេក្ខជន​នឹងត្រូវ​ជ្រើសរើស​ដោយ​សមាជិកសភា​យ៉ាងតិច​ 20​រូបលើ​សន្លឹកឆ្នោត​ដំបូង ជា​ចំនួន​ដែល​អាច​ទម្លាក់​គូប្រជែង​មួយចំនួន​មុនពេល​ការបោះឆ្នោត​ចាប់ផ្តើម​។ គណបក្ស​នេះ​មានបំណង​បញ្ចប់​ដំណាក់កាល​បោះឆ្នោត​សភា​ មុនពេល​សមាជិក​សភា​​សម្រាក​នា​រដូវក្តៅ​នៅ​ថ្ងៃទី21 កក្កដា​។ នោះ​មានន័យថា មេដឹកនាំ​ថ្មី​ត្រូវបាន​គេ​រំពឹងថា​ នឹងត្រូវ​ប្រកាស​នៅពេល​សភា​ត្រឡប់​មកពី​ការ​សម្រាក​នារដូវក្តៅ​វិញ​ក្នុង​ខែកញ្ញា​។

​ក្រុម​អ្នក​អភិរក្សនិយម​ជាច្រើន​នាក់មានការ​ប្រុងប្រយ័ត្ន​ពី​ការ​ទុក​ឲ្យ​លោក Johnson នៅក្នុង​តំណែង​យូរពេក​ទាក់ទង​នឹង​មេដឹកនាំ​ខ្សោយ​គឺជា​រឿង​ចុងក្រោយ ​ដែល​អង់គ្លេស​ត្រូវការ​ដោះស្រាយ​សង្គ្រាម​កំពុង​ឆាបឆេះ​នៅ​អ៊ុយ​ក្រែ​ន តម្លៃ​អាហារ និង​ថាមពល​ឡើងថ្លៃ ដែល​ជំរុញឱ្យមាន​អតិផរណា​ឈានដល់​កម្រិត​មិន​ធ្លាប់​ជួបប្រទះ ​ក្នុង​ប៉ុន្មាន​ទសវត្សកន្លងទៅនេះ និង​ការកើនឡើង​ភាពចលាចល​លើ​ការងារ​។​ ​មន្ត្រី​មួយចំនួន​បារម្ភ​ថា ​លោក ​Johnson ត្រូវបាន​គេ​ឲ្យ​លាលែង​ពី​តំណែង​ដោយសារ​រឿងអាស្រូវ​ជាច្រើន ​មានដូចជាបញ្ហា​ថវិកា ការបំពាន​វិធានការ និង​ការដោះស្រាយរបស់លោក​ ចំពោះ​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្តិ​ខុស​លើផ្លូវ​ភេទ​មកលើ​សមាជិក​សភា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm       
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm       
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm