បញ្ចូនខ្លួន ជនសង្ស័យ១៤នាក់ទៅតុលាការ ករណីបង្ខាំងជំរិតទារប្រាក់ ដោយប្រើរូបភាពបន្លំធ្វើគ្រូពេទ្យ នាំទៅធ្វើចត្តាឡីស័ក

2021/04/27 09:59:58 am        157

ភ្នំពេញ ៖ ក្រុមជនសង្ស័យ១៤នាក់ មានជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការប្រើល្បិចបន្លំជាក្រុមគ្រូពេទ្យចុះនាំខ្លួនជនរងគ្រោះជាជនជាតិចិនម្នាក់ទៅធ្វើចត្តាឡីស័ក រួចបែរជាយកទៅបង្ខាំងជំរិតទារប្រាក់៣ម៉ឺនដុល្លារ កាលពីពេលកន្លងទៅនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។ 


គិតត្រឹមវេលាម៉ោង១៣ រសៀលថ្ងៃខែដដែលនេះ តុលាការកំពុងបន្តនីតិវិធីសាកសួរនាំ ដោយពុំទាន់សម្រេចយ៉ាងណាទាំងអស់ទៅលើពួកគេនៅឡើយនោះទេ ។ 


សូមបញ្ជាក់ថា ជនសង្ស័យទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន និងនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបពួកគេបាន កាលពីថ្ងៃទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 


ជុំវិញដំណើររឿងហេតុ នៃអំពើជំរិតទារប្រាក់នេះ បើតាមប្រភពព័ត៌មានអោយដឹងថា ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ ក្រុមជនសង្ស័យ បានបន្លំខ្លួនជាក្រុមគ្រូពេទ្យ ដោយបានស្លៀកឈុតសជាគ្រូពេទ្យយ៉ាងត្រឹមត្រូវ នឹងបាននាំគ្នាទៅដល់បន្ទប់របស់ជនរងគ្រោះជនជាតិចិនម្នាក់ ស្ថិតក្នុងសណ្នាគារ ដឹព្រីនស៍ ស្ថិតនៅផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានប្រាប់ជនរងគ្រោះថាមានជាប់ពាក់ព័ន្ធនឹងជម្ងឺកូវីដ១៩ នឹងតម្រូវអោយទៅធ្វើចត្តាឡីស័ក ហើយជនរងគ្រោះក៏យល់ព្រមទៅជាមួយ ។ 


បន្ទាប់ពីជនរងគ្រោះយល់ព្រមទៅហើយនោះ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះយកទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយធ្វើការជំរិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង។ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច ។ បន្ទាប់ពីខ្លួនរួចខ្លួនពីកណ្តាប់ដៃរបស់ក្រុមឧក្រិដ្ឋជនខាងលើរួចមក ជនរងគ្រោះ ក៏បានប្តឹងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃដើម្បីសុំកិច្ចអន្តរាគមន៍ ហើយក៏ត្រូវបានកម្លាំងនគរបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវរហូតឈានទៅបង្ក្រាបក្រុមខាងលើបានជាក់ស្តែងតែម្តងទៅ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm