ប្រធានថ្មីសាខាគយកោះកុង ប្ដេជ្ញាបង្កើនការរកចំណូលចូលថវិការដ្ឋ និងបង្ក្រាបបទល្មើសគេចពន្ធ

2022/07/13 02:26:02 am        1.1 K

​កោះកុង៖ ប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានតាំងចិត្តថា នឹងបង្កើនការគៀងគររកចំណូលជូ នជាតិ ក៏ដូចជាបង្រ្កាបបទល្មើសគេចពន្ធផ្សេងៗ ជាពិសេសផ្តល់សេវារដ្ឋបាលដល់ក្រុមរថយន្តចង្កូតស្តាំឱ្យបង់ពន្ធត្រឹមត្រូវតាមច្បាប់។​

លោក ទុំ ណូ ប្រធានថ្មីនៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនៅថ្ងៃទី១២ ខែកក្កដាបានលើកឡើងថា រាល់បទល្មើសគេចពន្ធតូចធំផ្សេងៗតាមច្រកព្រំដែន ឬទីតាំងភូមិសាស្រ្តគោលដៅ ចាំបាច់ត្រូវតែបង្រ្កាបឱ្យបានទាន់ពេលវេលាចៀសវាងធ្វើឱ្យចំណូលពន្ធថយចុះ។ លោកបន្ត ថា អំឡុងពេល៣ខែខាងមុខដែលរាជរដ្ឋាភិបាលឯកភាពឱ្យក្រុមរថយន្តចង្កូតស្តាំចូលខ្លួនមកបង់ពន្ធ គឺសាខាគយ និងរដ្ឋាករខេត្តកោះកុង ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋម្ចាស់យានយន្តទាំងនោះឱ្យបានលឿនផងដែរ។

ថ្លែងក្នុងពិធីនោះដែរលោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រំពឹងថា លោក ទុំ ណូ នឹងយកបទពិសោធន៍ចំណេះដឹងដែលបានបម្រើការងារនៅខេត្តព្រះសីហនុ ធ្វើយ៉ាងណាផ្តល់ឱកាសដល់ការស្វែងរកចំណូលបង់ពន្ធអាករជូនជាតិគ្រប់ទៅតាមចំនួនផែនការដាក់ចេញ។ លោកក៏បា នជំរុញឱ្យប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ក៏ដូចជាសហការជាមួយស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសម្រេចល ទ្ធផលការងាររលូនល្អប្រសើរ។

ទាក់ទិននឹងករណីរថយន្តចង្កូតស្តាំ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានស្នើ លោកប្រធានថ្មីនៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ត្រូវទប់ស្កាត់បង្រ្កាបឱ្យបានកុំមានការលួចលាក់នាំចូលក្នុងប្រទេសជាថ្មី ចំពោះតួលេខរថយន្តចាស់ ក៏ត្រូវធ្វើតាមច្បាប់ដែលរាជរដ្ឋាភិបាលបានឯកភា ពកន្លងទៅថ្មីៗនេះ។

ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏រំពឹងដែរថា ប្រធានថ្មីសាខាគយ និងរដ្ឋករខេត្ត នឹងអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងន័យសម្រេ ចបានផែនការរកចំណូលជូនជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះទំនិញគេចពន្ធ គប្បីបង្រ្កាបឱ្យខាតបាន។

របាយការណ៍លទ្ធផលការងារអានដោយលោក សំ កុសល អតីតប្រធានគយ និងរដ្ឋាករខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆមាសទី១ដើមឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តកោះកុង ប្រមូលចំណូលពន្ធបាន៦.០៣៥១ពាន់លានរៀល ធៀបនឹងផែនការសម្រេចបាន១០១.០១ភាគរយនៃផែនការប្រមូលចំណូល៕អត្តបទ៖ ឈឹម មករា​

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm