អាជ្ញាធរពាក់ព័ន្ធត្រៀមរួចរាល់ ដើម្បីជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព ខណៈខេត្តព្រះសីហនុ កំពុងរងគ្រោះជំនន់ទឹកភ្លៀង

2022/07/13 04:10:28 am        1.3 K

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានណែនាំដល់មន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៅតាមបណ្តាខេត្ត ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួនអន្តរាគមន៍ ក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទៅរកទីទួលសុវត្ថិភាព ខណៈនៅតំបន់មួយចំនួនក្នុងខេត្តព្រះសីហនុ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ។

ឯកឧត្តម បានមានប្រសាសន៍ថា ប្រសិនបើករណីជំនន់ទឹកភ្លៀងបន្តឡើងខ្លាំង សូមប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឬក៏ការណែនាំរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ដើម្បីជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ។

ឯកឧត្តម គន់ គីម បានបន្តថា ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមខ្លួន ដើម្បីអន្តរាគមន៍នៅពេលណាមានសភាពការណ៍កើតឡើងបន្ទាន់ ក្រោយពីលេខាធិការដ្ឋានរបស់ខេត្ត អស់លទ្ធភាពក្នុងការដោះស្រាយ ដូច្នេះ អគ្គលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិនឹងធ្វើបញ្ជូនកម្លាំងអន្តរាគមន៍ភា្លមៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទាក់ទងជាប់ដោយផ្ទាល់ជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ស្តីពីបញ្ហាជំនន់ទឹកភ្លៀង បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម ស្ថានភាពនេះនឹងបន្តអូសន្លាយរហូតដល់ថ្ងៃទី១៤ ខែកក្កដា នឹងអាចបន្តជាច្រើនថ្ងៃបន្ថែមទៀត ដូច្នេះ សូមអំពាវនាវដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ ក៏ដូចជាខេត្តដ៏ទៃទៀតបន្តយកចិត្តទុកដាក់ និងសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៍មាន និងរបាយការណ៍ស្តីដើម្បីពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពិសេសត្រង់ចំណុចខាងលើ សូមរកផ្លូវវាងជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ដោយប្រការណាមួយ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ក៏បានត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សីលា ស្រុកកំពង់សីលានេះផងដែរ។

ជាមួយបញ្ហាប្រឈមដែលកំពុងកើតឡើងនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានដឹកនាំកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែងផងដែរ ដើម្បីងាយស្រួលក្នុងការអន្ដរាគមន៍ជួយសង្គ្រោះនៅពេលមានហេតុការណ៍អ្វីកើតឡើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm