រ៉ូ​កែ​ត​របស់​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ទៅលើ​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី ខណៈ​ក្រុង Kyiv ត្រៀម​វាយបក​នៅ​ភាគខាងត្បូង

2022/07/13 04:52:51 pm        1.1 K

​អ៊ុយ​ក្រែ​ន៖ អ៊ុយ​ក្រែ​ន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​វាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅលើ​កងកម្លាំង​រុស្ស៊ី និង​យុទ្ធោបករណ៍​នៅ​ក្នុង​ដែនដី​របស់​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាង​ត្បូង ដោយ​លើក​ឡើង​ថា ខ្លួន​កំពុង​ត្រៀម​វាយបក​ដណ្ដើម​យក​មក​វិញ​ដោយ​ប្រើ​ទាហាន​រាប់​ម៉ឺន​នាក់​។

​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការវាយប្រហារ​នេះ​បាន​ប៉ះចំ​ឃ្លាំង​ស្តុក​គ្រាប់រំសេវ​មួយ​កន្លែង​ក្នុង​ទីក្រុង Nova Kakhovka ក្នុង​តំបន់ Kherson និង​បាន​សម្លាប់​ទាហាន​រុស្ស៊ី​ ៥២​នាក់​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង ក្រោយ​ទីក្រុង Washington បាន​ផ្គត់ផ្គង់​ដល់​អ៊ុយ​ក្រែ​ន ​នូវ​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​គ្រាប់​រ៉ូ​កែ​ត​ចល័ត​ទំនើប​ដែល​មាន​សមត្ថភាព​ខ្ពស់​ (HIMARS) ដែល​ក្រុង Kyiv បាន​និយាយ​ថា កងកម្លាំង​របស់​ខ្លួន​កំពុង​ប្រើប្រាស់​កាន់តែ​ស្ទាត់ជំនាញ​។ ​ក្រុម​អាជ្ញាធរ​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​រុស្ស៊ី​របស់​ទីក្រុង​នេះ បានផ្ដល់​របាយការណ៍​ខុសគ្នា​ស្ដីពី​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​។ ទីភ្នាក់ងារសារព័ត៌មាន TASS របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ​ក្រុម​អាជ្ញាធរ​ទាំងនោះ​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៧​នាក់​បាន​ស្លាប់ និង​ប្រហែល ​៧០​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​នោះ​។

​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀងផ្ទាត់​សមរភូមិ​ប្រយុទ្ធ​នោះ​ដោយ​ឯករាជ្យ​បានទេ​។ ​ដែនដី​ដែល​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​នោះ​គឺជា​ដែនដី​មួយ​ដែល​រុស្ស៊ី​ដណ្ដើម​យក​បាន ​បន្ទាប់ពី​បាន​បើក​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី24 ខែកុម្ភៈ ជា​អ្វីដែល​ក្រុង Moscow ហៅថា "​ប្រតិបត្តិការ​សឹក​ពិសេស​"។ តំបន់​នេះ​មាន​សារៈសំខាន់​ខាង​យុទ្ធសាស្ត្រដោយមាន​ច្រក​ចូល​ទៅកាន់​សមុទ្រ​ខ្មៅ​ ធ្លាប់​ជា​ឧស្សាហកម្ម​កសិកម្ម​ដែល​មាន​ការ​រីក​ចម្រើន​ខ្លាំង និង​ជាទី​តាំង​មួយ​នៅ​ភាគ​ខាងជើង​នៃ​ឧបទ្វីប​គ្រី​មៀ​ដែល​រុស្ស៊ី​បាន​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm