កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយមាស​ World Games ​ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​អាមេរិក ៤១-២១

2022/07/13 05:03:01 pm        1.1 K

​ប៉េតង់៖ កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា អ៊ុក ស្រីមុំ បាន​យកឈ្នះ​មេដាយមាសនៃ​ការប្រកួត​កីឡា​ពិភពលោក​ The World Games 2022 ​នៅ​ទីក្រុង​ Birmingham ​រដ្ឋ​អាល​ឡា​បា​មា សហរដ្ឋអាមេរិក បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ Rebeka HOWE ​ដោយ​លទ្ធផល ៤១-២១​ពិន្ទុលើ​វិញ្ញាសា​វាយយក​ពិន្ទុក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា នៅ​អាមេរិក ត្រូវ​នឹង​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ពេលវេលា​នៅ​កម្ពុជា។​

​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូងក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នេះ កីឡាការិនី​កម្ពុជា អ៊ុក ស្រីមុំ បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣ សម្រាប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ជុំ។ ប៉ុ​ន្ដ​ឈានដល់​វគ្គ​ខ្វែង ឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ម្ចាស់​មេដាយមាស​ពិភពលោកឆ្នាំ​២០២១ រូបនេះធ្វើបាន​យ៉ាង​ល្អដោយបាន​ទម្លាក់​កីឡាការិនី​ដា​ណឺ​ម៉ាក​ Katrine JUNGE ​ក្នុង​លទ្ធផល ៣៧-២៣​ពិន្ទុ ខណៈ​កីឡាការិនី​អាមេរិកបាន​យកឈ្នះ​កីឡាការិនី​ថៃ ដើម្បី​ឡើងមក​ជួប​កីឡាការិនី​កម្ពុជា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង។​ ​ឈានដល់​វគ្គ​ដណ្ដើម​មេដាយមាស​នេះ អ៊ុក ស្រីមុំ ធ្វើបាន​កាន់តែ​ល្អ​បន្ថែមទៀតជាមួយ​ការយក​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ Rebeka HOWE ​ដាច់​រហូតដល់ ៤១-២១​ពិន្ទុដើម្បី​គ្រង​មេដាយ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​នារីនៃ​ព្រឹត្តិការណ៍​ The World Games 2022 ​តែម្ដង។​

​នេះ​គឺជា​លើកដំបូង​ហើយដែល​កម្ពុជា​បាន​បញ្ជូន​កីឡាការិនី​ប៉េតង់ ចូលរួម​ការប្រកួត​កីឡា​ពិភពលោកនៅ​អាមេរិក។ ប៉ុន្ដែ​កីឡាការិនី អ៊ុក ស្រីមុំ នៅសល់​ភារកិច្ច​មួយទៀតដោយ​ត្រូវ​ចាប់ដៃ​ជាមួយ​សិស្ស​ប្អូន អ៊ុន ស្រី​យ៉ា ប្រកួត​វិញ្ញាសា​វាយ​គូ​នារី ២​នាក់ទល់ ២​នាក់ដែល​គ្រោង​នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ស្អែក​នេះត្រូវ​នឹង​ពេលវេលា​នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        123
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        135
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm