មណ្ឌលគិរី៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុក្នុងខេត្តមណ្ឌលគិរីភ្លៀងនៅតែបន្តធ្លាក់បង្កជាជំនន់ទឹកភ្លៀងដែលបង្កឲ្យបណ្តាឃុំមួយចំនួនរងការជន់លិច។
បើតាមរបាយការណ៍របស់អាជ្ញាធរ ស្ថានភាពនេះ បានបណ្តាលឲ្យឃុំចំនួន៥ រួមមាន ឃុំស្រែព្រះ ទឹកលិចដាច់ស្ពានឈើ១កន្លែង, ឃុំស្រែខ្ទុម រងផលប៉ះពាល់លិចដំណាំដំឡូងមី ស្រូវ និងផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ១៧ខ្នងផ្ទះ ខណៈឃុំចំនួន៣ផ្សេងទៀត ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវលំមួយចំនួន។
