កម្ពុជា​សម្រេច​ផ្លែផ្កា​ធំៗ ៣ ក្នុង​ថ្ងៃ​ទី​២ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​

2022/07/13 05:16:32 pm        278

​កីឡា​អាស៊ីអាគ្នេយ៍៖ កម្ពុជា​បានសម្រេច​ជោគជ័យ​ធំៗ​ចំនួន ៣ ក្នុង​ថ្ងៃទី​២ នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ដែល​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា ក្រោម​ការដឹកនាំ​របស់​កម្ពុជាដែលជា​ប្រធាន​ប្ដូរ​វេន។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មកា​ររៀ​បចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ថ្ងៃទី​២ នៅ​ល្ងាច​ថ្ងៃទី​១២ ខែកក្កដា គឺជា​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិរ​បស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​មានការ​ប្រជុំ​តាម​គណៈ​កម្មការ​ជំនាញ​នីមួយៗកាលពី​ព្រឹក​ថ្ងៃ​ដដែល​​។​ ​ឯកឧត្តម​មានប្រសាសន៍​ថា ក្រោយ​ឆ្លងកាត់​ការពិភាក្សា និង​ផ្ដល់​មតិយោបល់​គ្នារវាង​ប្រតិភូ​ជា​សមាជិក​ទាំង ១១ប្រទេសបានសម្រេច​ជោគជ័យ ៣​ចំណុចដែល​គណៈកម្មការ​ប្រតិបត្តិ​នេះ បានសម្រេច និង​គាំទ្រ ទី​១-​ការគាំទ្រ​កម្ពុជាដាក់​កីឡា ៤២​ប្រភេទ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ទី​២-​ការកែសម្រួល​មាត្រា​មួយចំនួននៃ​ធម្មនុញ្ញ​ស៊ី​ហ្គេម ពិសេស​ការលក់​សិទ្ធ​ទូរទស្សន៍ និង​ទី​៣-​ការសម្រេច​ផែនការ​រៀបចំ​ប្រទេស​ម្ចាស់ផ្ទះ​បន្ដវេន ៣​ដងបន្ទាប់ពី​កម្ពុជា។​​

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា​ដដែលបាន​គូសបញ្ជាក់ថា អ្វីដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​២ នឹងត្រូវ​យកមក​ធ្វើការ​សម្រេច​ជា​ឯកច្ឆន្ទ​ចុងក្រោយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ការអញ្ជើញ​ចូលរួម​ថ្លែង​សន្ទរកថា​បើក​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ផ្ដល់នូវ​គន្លឹះ​បន្ថែម និង​ភាព​ទុកចិត្ត​បន្ថែម​ដល់​ប្រតិភូ និង​បណ្ដា​ប្រទេស​ជា​សមាជិក​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm