បារាំង​លើក​ឡើង​ថា មាន​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

2022/07/13 05:34:29 pm        369

​បារាំង៖ រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​ប្រទេស​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នៅសល់​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះមុន​ពេល​បិទទ្វារ ​ក្នុង​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​2015 ជាមួយ​មហាអំណាច​ពិភពលោក​។

ថ្លែង​ទៅកាន់​ក្រុម​តំណាងរាស្ត្រ លោកស្រី Catherine Colonna បាន​និយាយថា ​ស្ថានភាព​លែង​អំណោយ​ផល​ទៀតហើយ និង​បាន​ចោទ​អ៊ីរ៉ង់​ថា​ កំពុង​ប្រើ​យុទ្ធវិធី​ពន្យារពេល និង​ត្រឡប់​ទៅកាន់​ទីតាំង​ដែល​ធ្លាប់​បាន​ព្រមព្រៀង អំឡុង​ការចរចា​ក្នុង​ទីក្រុង Doha ប្រទេស​កាតា​កាលពី​ដើមខែ​នេះ ខណៈ​បោះជំហាន​ទៅរក​កម្មវិធី​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់ខ្លួន​។ ​លោកស្រី Colonna បាន​និយាយថា នៅមាន​ឱកាសសម្រាប់​អ៊ីរ៉ង់ដើម្បី​ឈានទៅដល់​ការសម្រេចចិត្ត​ចុងក្រោយ​ ក្នុង​ការ​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ធ្វើការ​ដើម្បី​បង្កើត​ឡើង ប៉ុន្តែ​ពេលវេលា​កំពុង​ដើរ​ទៅ​មុខ ដោយ​ព្រមាន​ថា បើ​សិន​អ៊ីរ៉ង់​នៅតែ​បន្ត​គន្លង​បច្ចុប្បន្ន​របស់​ខ្លួន​នោះ អ៊ីរ៉ង់​នឹង​ក្លាយ​ជា​រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​។

​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​​បារាំង​រូបនេះបាន​បញ្ជាក់ថា ពេលវេលា​កំពុង​ដើរទៅ​មុខ។ ​ទីក្រុង​តេ​អេ​រ៉ង់​ត្រូវ​តែ​ដឹង​រឿង​នេះ​ឲ្យ​ច្បាស់ ដោយ​បន្ថែម​ថា ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ឲ្យ​កាន់តែ​លំបាក​ក្នុង​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នេះ​។ ​កាលពី​សប្ដាហ៍​មុន ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​ ការចរចា​ស្តារ​កិច្ចព្រមព្រៀង​ឡើងវិញ​បាន​និយាយថា អ៊ីរ៉ង់​បាន​បន្ថែម​ការ​ទាមទា​រ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការពិភាក្សា​ ស្ដីពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរអំឡុង​ការចរចា​ចុងក្រោយ​បំផុត និង​បាន​បង្កើន​ល្បឿន​គួរ​ឲ្យ​ព្រួយបារម្ភ​ក្នុង​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm