អ្នក​ស្លាប់​នៅ​មី​យ៉ាន់​ម៉ា​​កើន​ឡើង​ជាង​ ៥០០​នាក់ ខណៈ​ក្រុម​បាតុករ​ធ្វើ​កូដ​កម្ម​ពង្រាយ​សំរាម​

2021/04/27 09:59:58 am        641

​មី​យ៉ាន់​ម៉ា៖ ក្រុម​អ្នក​តវ៉ា​មី​យ៉ាន់​ម៉ា ធ្វើ​ពិធី​អុជ​ទៀនទាំង​យប់​អាធ្រាត្រ បន្ទាប់ពី​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​ក្នុងស្រុកបាន​និយាយ​ថា​ រហូត​មក​ដល់​ពេល​នេះកងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​ចំនួន ​៥១០​នាក់ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ខណៈ​ក្រុម​សកម្មជន​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ធ្វើ​យុទ្ធនា​ការបះបោរ​ស៊ី​ល​ថ្មី​មួយ ​ដើម្បី​គប់​ពង្រាយ​សំរាម​នៅ​តាម​ដង​ផ្លូវ​នានា​។ កូដកម្ម​ពង្រាយ​សំរាម​គឺជា​កូដកម្ម ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​របប​យោធា។​

​ចំនួន​មនុស្ស​ស្លាប់​ចេះតែ​កើន​ឡើង ខណៈ​ប្រទេស​មហា​អំណាច​ពិភពលោក បង្កើន​ការ​ថ្កោលទោស​យុទ្ធនាការ​បាញ់សម្លាប់​គ្មាន​ធម៌​មេត្តា ​លើ​ចលនា​ទាមទារ​ឲ្យ​មាន​របប​លទ្ធិប្រជាធិបតេ​យ្យ​ឡើងវិញ និង​ដោះលែងលោកស្រី Aung San Suu Kyi​។ ប្រមុខ​អង្គការសហប្រជាជាតិ​លោក​ Antonio Guterres បាន​អំពាវនាវ​ឲ្យ​ពិភពលោក​រួប​រួម​គ្នា ​ដាក់​សម្ពាធ​លើ​របប​សឹក​មួយ​នេះ បន្ទាប់ពី​បាតុករ​ជាង​ ១០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បង្ហូរ​ឈាម​ នៃ​អំពើ​ហិង្សា​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​

​ការ​ជួប​ជុំ​នានា​ប្រចាំថ្ងៃ​នៅ​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា ធ្វើឡើង​ដោយ​ក្រុម​អ្នក​តវ៉ា​គ្មាន​អាវុធ ត្រូវ​បាន​ឆ្លើយតប​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក កាំភ្លើង​គ្រាប់​ជ័រ និង​កាំភ្លើង​គ្រាប់​ពិត​។​ សមាគម​ជួយ​អ្នក​ទោស​នយោបាយ (AAPP) បាន​និយាយ​ថា ខ្លួន​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​សរុប​ចំនួន​ ៥១០​នាក់ ប៉ុន្តែ​បាន​ព្រមាន​ថា ចំនួន​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm