ពលរដ្ឋសម្រុកចាក់វ៉ាក់សាំងដូសជំរុញ នៅមណ្ឌលសុខភាពទួលគោក បន្ទាប់ពីករណីឆ្លងកូវីដ-១៩ កើនឡើងបន្តិច

2022/07/13 06:58:49 pm        895

ភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ នៅមណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ កើនឡើងបន្តិចបន្តួច។

បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅនៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមរយៈបណ្តាញBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ដោយហេតុថា មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជា មានការទទួលឆ្លងករណីថ្មីនៃជំងឺកូវីដ១៩កើនឡើងបន្តិចបន្តួច។

ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ​និងណែនាំអនុសាសន៍ បន្ទាប់ពី​មានការ​ឆ្លងកូវីដ១៩ ឡើងវិញបន្តិច សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់ ​មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅ​មណ្ឌលសុខភាពទួលគោក គឺក្រុមគ្រូពេទ្យរងចាំចាក់ជូនជារៀងរាល់ថ្ងៃ។

ទន្ទឹមគ្នានោះដែរ អាណាព្យាបាលនាំកូនៗ​មកចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងប្រជាពលរដ្ឋ​មក​ចាក់វ៉ាក់សាំង​ដូសជំរុញ បានថ្លែងអំណរគុណជាទីបំផុតចំពោះការយកចិត្តទុក​ដាក់របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែល​បានខិត​ខំ​ស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ និងកុមារ ពីដូសទី១​ រហូតដល់ដូសទី៥ ដើម្បីកាត់ផ្តាច់ការ​ចម្លង​មេរោគដ៏កាចសាហាវនេះ។

ជាចុងក្រោយលោក ប៉ាវ សំអាត បានបញ្ជាក់ទៀតថា ក្រៅពីការចាក់វ៉ាក់សាំងនៅទីតាំង​មណ្ឌល​សុខភាព​ទួលគោកហើយនោះ ក្រុមការងារគ្រូពេទ្យ ​សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ​សង្កាត់ បន្តចុះចាក់វ៉ាក់សាំងតាមខ្នងផ្ទះប្រជាពលរដ្ឋ ​ដើរពីផ្ទះមួយទៅផ្ទះមួយ ​ក៏ជាដូចជានៅតាមសាលា ផ្សារ តំបន់រោងចក្រ​ និងទីប្រជុំជននានា ​ដោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ​ ឲ្យបានចំនួនច្រើនលឿនបំផុត ​និងគ្រប់ៗគ្នា​ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ កាត់​បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់​ដែលបង្កដោយជំងឺកូវីដ-១៩៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm